ស្ងាត់ៗមាសធ្លាក់ថ្លៃ! ហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃដោយសារកត្តាទំាងនេះ
Toeuy HongMAY 27 202512.2 K views

នៅថ្ងៃអង្គារ៍នេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមធ្លាក់ថ្លៃមកវិញគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងគិតត្រឹមយប់ថ្ងៃអង្គារនេះ ហាងឆេងមាសអន្តរជាតិបានធ្លាក់ថ្លៃចំនួន៤២ដុល្លារមកត្រឹម៣២៩៨ដុល្លារក្នុងមួយអោន(ស្មើនឹង៣៩៧៣ដុល្លារក្នុងមួយតម្លឹង)។

ហាងឆេងមាសបានចាប់ផ្ដើមធ្លាក់ថ្លៃមកវិញគឺដោយសារតែការរងសម្ពាធពីការលក់យកប្រាក់ចំណេញពីអ្នកវិយោគនិងអ្នកជួញដូរ។ ជាក់ស្ដែងក្រុមអ្នកជួញដូរបានចាប់ផ្ដើមធ្វើការជួញដូរខ្លីៗដើម្បីយកប្រាក់ចំណេញដែលដាក់សម្ពាធឲ្យហាងឆេងមាសធ្លាក់ចុះ។

ក្រៅពីនេះក៏មានកត្តាផ្សេងទៀតផងដែរដែលដាក់សម្ពាធលើមាសនៅពេលនេះ។ ការលេចលឺព័ត៌មានថាលោក Donald Trump ពន្យារពេលគិតពន្ធនាំចូល៥០%របស់សហភាពអឺរ៉ុបរហូតដល់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៥គឺជាព័ត៌មានមួយដែលរុញតម្លៃហាងឆេងមាសឲ្យបន្តដាំក្បាលចុះ។

សម្រាប់ហាងឆេងមាសក្នុងស្រុកយើងវិញ គិតត្រឹមពេលនេះហាងឆេងមាសក្នុងស្រុកធ្លាក់ចុះមកត្រឹម៣៩៧ដុល្លារក្នុងមួយជី។

សម្រាប់បងប្អូនដែលចង់ចាប់ឱកាសវិនិយោគលើហាងឆេងមាសដើម្បីរកចំណូលបន្ថែម ដោយមានអ្នកជំនាញជួយប្រឹក្សាច្បាស់លាស់ អាចតាមដានផេក Gold Financial Global Investment ហើយបើចង់កាន់តែច្បាស់អាចទាក់ទងទៅតេឡេក្រាម https://t.me/Tedd_LIU

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia