ក្រុមហ៊ុនកម្ពុជានិងចិន សរុប ៤០ ពិភាក្សាគ្នាអំពីឱកាសវិនិយោគទៅលើវិស័យធំៗ ៥ នេះ
Bunthoeun KoemMAY 28 2025217 views

ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន សរុបចំនួន ៤០ ក្រុមហ៊ុន បានធ្វើការពិភាក្សាគ្នា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ចំនួននៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយពីសភាពាណិជ្ជកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ។

 

500032368 1132856645549450 3828837759157108515 N

 

ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា បណ្ឌិត វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំង អនុប្រធាន សមាជិក សមាជិកា បានទទួលជួបជាមួយ លោក Ji Lin ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងគណៈប្រតិភូ។

 

ក្នុងជំនួបពាណិជ្ជកម្មរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន មានក្រុមហ៊ុនចូលរួមប្រមាណជា៤០ ទាំងភាគីកម្ពុជា និងចិន បានពិភាក្សាគ្នាអំពីឱកាសវិនិយោគទៅលើវិស័យ ថាមពល សំណង់ រោងចក្រ អចលនទ្រព្យ និងវិស័យដឹកជញ្ជូន។

 

ជំនួបពិភាក្សាគ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ត្រូវបានបញ្ចប់ទៅដោយទទួលបាន ឱកាសចាប់ដៃគូគ្នាក្នុងការវិនិយោគរួមគ្នា៕

 

500214701 1132857415549373 5067533145971572655 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia