ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដែក និងសម្ភារៈសំណង់ឈានមុខគេនៅកម្ពុជា បាននឹងកំពុងបន្តអភិវឌ្ឍ និងនាំមកនូវបច្ចេកវិទ្យាថ្មីៗ សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យសំណង់កម្ពុជា ដើម្បីធានាឱ្យបាននូវគុណភាពខ្ពស់ ស្របតាមភាពជឿនលឿននៃបច្ចេកវិទ្យាបច្ចុប្បន្ន។
ថ្មីៗនេះផងដែរ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បាននឹងកំពុងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីគឺ ការកិនស័ង្កសីនៅការដ្ឋានផ្ទាល់ ដែលផ្តល់ភាពងាយស្រួលដល់ម្ចាស់គម្រោង និងក្រុមហ៊ុនសាងសង់នានា ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការដំឡើងយូរ ចំណេញពេលវេលា និងថវិកាក្នុងការដឹកជញ្ជូន និងអាចតម្រូវតាមប្រវែងដំបូលអគារវែងលើសពី ២០ម៉ែត្រទៀតផង។
សម្រាប់ផលិតផលស័ង្កសី ដែលអាចផ្តល់ជូននូវការកិនដល់ការដ្ឋានផ្ទាល់នេះមានដូចជា
ផលិតផលទាំងពីរនេះ មិនត្រឹមតែផ្តល់ជូននូវការកិននៅការដ្ឋានផ្ទាល់នោះទេ ថែមទាំងផ្តល់ជូននូវគុណភាពខ្ពស់ ដោយមិនចាំបាចប្រើប្រាស់វីសក្នុងការប្រក់ ដែលមានសមត្ថភាពការពារការលេច ឬជ្រាបទឹកបានល្អបំផុត។ ស្របតាមបទដ្ឋានអន្តរជាតិ ISO 9001:2015 ស័ង្កសី ISI ផាម ភ្លីកិប ៩៨០ (ISI PALM LOK Hi-Strength 980) និង ស័ង្កសី ISI ផាម ភ្លីដេរ ៤៧០ (ISI PALM SEAM 470) មានការធានាលើការច្រែះធ្លុះរហូតដល់ ២០ ឆ្នាំទៀតផង។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងផលិតផលនេះសូមទំនាក់ទំនង:
Telegram: 092 881 188