បើនិយាយពីហាងការហ្វេនៅភ្នំពេញបច្ចុប្បន្នគឺមិនខ្វះហាងកាហ្វេត្រូវចូលទេ ចង់បានជាហាងកាហ្វេប្រ៊េនធំ ឬ តូច ឬ តាមរទេះមានទាំងអស់ ហើយភាគច្រើនសុទ្ធសឹងជាហាងដែលមានការតុបតែងលម្អរស្អាតប្លែកភ្នែក ប្លែកអារម្មណ៍ខុសៗគ្នា។ តែបើក្រឡេក មកមើល Vacation Café នេះវិញក៏មិនចាញ់ហាងផ្សេងដែរ ដោយមើលទៅយើងមានអារម្មណ៍ថា ជាហាងកាហ្វេបន្តិច ជាផ្ទះបន្តិច បើនៅយូរបន្តិច ដូចនៅក្នុងចម្ការកណ្ដាលក្រុងភ្នំពេញ អ៊ីចឹង។
ថ្លែងប្រាប់ Business Cambodia លោកភារ៉ា ជា Co-Founder Vacation Café បានឱ្យដឹងថា អ្វីដែលជាចំណុចទាក់ទាញរបស់ វិស្សមកាលកាហ្វេ ឬជាហៅជាភាសាអង្គគ្លេសថា Vacation Café គឺមានទេសភាពបែបជាកាហេ្វភូមិជនបទលាក់ខ្លួននៅកណ្តាលក្រុងភ្នំពេញ ជាមួយទេសភាពជុំវិញខ្លួនពោលពេញដោយដើមឈើធំៗ, រុក្ខជាតិ និងគ្រែឈើទៀតនោះកាន់តែធ្វើអតិថិជនមានការចាប់អារម្មណ៏សឹងគ្រប់វិញ។ មកនេះទីពួកគាត់អាចសម្រាកកាយ ទទួលទាន កាហ្វេ ម្ហូបខ្មែរមួយចំនួន និងការផ្តល់ជូនទឹកតែញុំាមិនគិតថ្លៃ។
លោកភារ៉ា បានឱ្យដឹងបន្ថែមថា ហាង Vacation Cafe ត្រូវបានសាងសង់លើទំហំដី ១២ម៉ែត្រx២០ម៉ែត្រ ដោយចំណាយដើមទុនជិត១០,០០០ ដុល្លារ ខណៈដើមទុននេះគឺមានការសហការរួមគ្នាជាមួយមិត្តភក្កិរបស់លោក។ គិតមកពេលបច្ចុប្បន្ននេះហាង Vacation Cafe បានបើកដំណើរការរយៈពេល១ឆ្នាំជាងហើយ ។
លោកភារ៉ា បានឱ្យដឹងបន្ថែមថា គិតមកពេលនេះហាងកាហ្វេវិស្សមកាល បានបើកដំណើរការរយៈពេល១ឆ្នាំជាងហើយ នៅតែបន្ត ដំណើរការដល់សព្វថ្ងៃនេះ។ ជាមួយដើមទុនជិត១០,០០០ ដុល្លារ នៅក្នុងទំហំដី១២ម៉ែត្រ*២០ម៉ែត្រ។ ខណៈហាងនេះគឺបានមកពីការបណ្ដាក់ទុនរួមគ្នាជាមួយមិត្តភក្កិរបស់លោក។
សូមជម្រាបផងដែរថា ហាងកាហ្វេមួយនេះគឺសាកសមបំផុត សម្រាបអ្នកដែលចូលចិត្តធម្មជាតិបែបស្ងប់ស្ងត់ បើនិយាយឱ្យងាយយល់គឺ បរិយាកាសបែបជនបទៗ ព្រោះថានៅ វិស្សមកាលកាហ្វេ បរិយាកាសសួនស្រស់ស្អាត និងត្រជាក់បើទោះមិនមានម៉ាស៊ីត្រជាក់ដូចកាហ្វេដទៃក៏ដោយ។
ចំពោះទីតាំងគឺស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ចំងាយប្រហែល 100 ម៉ែត្រពីក្រុមហ៊ុនហុងដា មានច្រកចូលតូច។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទាក់ទងទៅតាមរយៈ Page Vacation Cafe ឬទាក់ទងតាមរយៈលេខទូរស័ព្ទ ០៨៧ ៥០៦ ១២៣៕
អត្ថបទដោយ៖ ឌឿក ស្រីនុត