CDC បង្ហាញពីវិស័យត្រូវប៉ាន់បំផុតដែល វិនិយោគិនបរទេស មករកស៊ីនៅកម្ពុជា គិតត្រឹមខែកុម្ភៈ២០២៥
Ping Chou EngMARCH 11 2025956 views

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្ពុជាទទួលបានគម្រោងវិនិយោគសរុបជាទឹកប្រាក់ចំនួន៣២១លានដុល្លារ សរុប៤៤គម្រោង ដោយវិស័យឧស្សាហកម្មមានអត្រាវិនិយោគពីបរទេសខ្ពស់បំផុត គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥។

 

ក្នុងនោះ CDC បានបញ្ជាក់ថាវិស័យឧស្សាហកម្មនេះមានទំហំទឹក​ប្រាក់ ២៣៣លានដុល្លារ ដោយ៣៣លានដុល្លារគឺសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនឹងវិស័យផ្សេងៗ លើទំហំទុនវិនិយោគសរុបចំនួន៣២១លានដុល្លារ។

 

សូមជម្រាបថាគិតត្រឹមរយៈពេល២ខែនៃឆ្នាំ២០២៥នេះ គម្រោងវិនិយោគទាំងអស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសគឺមានចំនួន២១គម្រោង ឯគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៣គម្រោង៕

 

482272206 1086109333547332 4870256005316708053 N

 

 

Photo 2025 03 11 11 13 05

 

 

483066407 1086109336880665 197105113215648141 N

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia