ស្ងាត់ៗ! Apple ប្រកាសចេញ iPhoneថ្មី​​​ ក្នុងត្រកូល16 មានតម្លៃទាបជាងមុន សម្រាប់អ្នកសន្សំសំចៃ
Ping Chou EngMARCH 11 2025830 views

នៅចុងខែកុម្ភៈ Apple ទើបប្រកាសចេញលក់ iPhone ស៊េរីថ្មី ជាត្រកូលជាតែមួយជាមួយ iPhone16 គឺ iPhone6​E

 

IPhone6E គឺជាម៉ូដែលកម្រិតដំបូងរបស់ Apple ដែលមានកម្រិតតម្លៃសមរម្យ ជាមួយនឹងលក្ខណៈពិសេសនិងទំនើប ដល់អ្នកប្រើប្រាស់ដែលសន្សំសំចៃ និងមិនចង់ចំណាយលុយច្រើន សម្រាប់កម្រិត Model Pro ។​

 

រចនាឡើងជាមួយនឹងមុខងារស្រដៀងទៅនឹង iPhone SE ដែរ iPhone6E នេះមានតម្លៃថោកជាង២០០ដុល្លារបើធៀបជាមួយ iPhone16 ម៉ូឌែលឆ្នាំ២០២៤ ដោយ iPhone6E វាមានតម្លៃ៥៩៩$ឡើងទៅ​ ហើយ iPhone16 វិញមានតម្លៃ ៧៩៩$ឡើងទៅ។

 

តាមប្រភពពី CNET បានឱ្យដឹងថា iPhone16E គឺជាជម្រើសល្អសម្រាប់អ្នកដែលចង់បានបទពិសោធន៍ប្រើប្រាស់ iPhone ល្អក្នុងតម្លៃទាប ខណៈវាមានមុខងារមិនចាញ់ iPhone16 ឡើងលើប៉ុន្មាននោះទេ បើនិយាយធៀបអំពីទំហំ រន្ធដោតថ្ម កម្លាំងថ្ម កម្មវិធី AI Software និងរូបរាងផ្ទៃរអាលុយមីញ៉ូម។​

 

សូមបញ្ជាក់ថា iPhone 16E មាន​តែពីរពណ៌ប៉ុណ្ណោះគឺ ​ខ្មៅនិង​ស ខណៈ iPhone16 មាន​ពណ៌​ខ្មៅ ស ផ្កាឈូក ពណ៌​ទឹកក្រូច និង​អ៊ុលត្រា​ម៉ារីន៕

 

Apple I Phone 16e Abstract Background 022025 Source Apple

 

 

អត្ថបទដោយ​៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia