បន្ទាប់ពីសភាពការណ៍តានតឹង លើការរឹតតម្លៃពីពន្ធពីសហរដ្ឋអាមេរិក លោក Justin Trudeau ចុះចេញពីតំណែងនាយករដ្ឋមន្រ្តី បន្ទាប់ពីមានបញ្ហាផ្ទៃក្នុង ក្រោយកាន់អំណាចអស់រយៈពេលជាង១២ឆ្នាំ ។ នេះបើតាមការឱ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន BBC ។
យ៉ាងណាមិញបន្ទាប់ពីសន្ទុរកថាលាដ៏ក្តុកក្តួល និងលើកកៅអីដើរចេញពីសភាជាមួយនឹងទឹកមុខកំប្លែងនោះ អ្នកដែលនឹងចូលមកជំនួសតំណែងលោក Justin Trudeau គឺជាបុរសវ័យ៥៩ឆ្នាំម្នាក់ ដែលថ្លែងសន្ទុរកថា យ៉ាងម៉ឹងម៉ាត់ថានឹងលោកយកជ័យជម្នះលើ លោក Donald Trump ជាមួយការតម្លើនពន្ធមិនសមហេតុផលនិងការគំរាមវាត់ទីយកប្រទេសកាណាដាជារដ្ឋទី៥១របស់ខ្លូន ពីសំណាក់សហរដ្ឋអាមេរិក។
លោក Mark Carney បាននិយាយថា «ជនជាតិអាមេរិកមិនគួរធ្វើខុសទេ នៅក្នុងពាណិជ្ជកម្មគឺប្រៀបដូចជានៅក្នុងកីឡាវាយកូនគោលលើទឹកកក កាណាដានឹងឈ្នះ»។
ជាមួយនឹងគោលនយោបាយការពារអធិបតីភាពដែនដីកាណាដា បន្ថយតម្លៃរស់នៅ ថែរក្សាថាមពលស្អាត និងបំបាក់ធ្នុងរដ្ឋាភិបាលអាមេរិក លោក Mark Carney អតីតធនាគារិករូបនេះ នឹងស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ នៅប៉ុន្មានថ្ងៃខាងមុខនេះ។
សូមជម្រាបផងដែរមួយរយៈចុងក្រោយនេះរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump បានប្រកាសតម្លើងពន្ធនាំចូលទំនិញចំនួន ២៥%ពីប្រទេសក្បែរខាងខ្លួន គឺ ប្រទេសកាណាដា ម៉ិកស៊ិចនិងប្រទេសចិន៕
អត្ថបទដោយ៖ ពីង ជូអេង