ត្រៀមទឹកទុកឱ្យហើយទៅ! ខណ្ឌចំនួន៣ នៅភ្នំពេញនឹងត្រូវបានរដ្ឋាករទឹកផ្តាច់ទឹកប្រើប្រាស់រយៈពេលខ្លី
ធី ស្រីល័ក្ខMARCH 12 20251.2 K views

ត្រៀមទឹកទុកឱ្យហើយទៅ ខណៈរដ្ឋាករទឹកស្វយ័តនឹងធ្វើការផ្តាច់ទឹកប្រើប្រាស់រយៈពេលខ្លី សម្រាប់អ្នករស់នៅក្នុងខណ្ឌកំបូល ខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ រយៈពេល៤ម៉ោងផងដែរ តែសម្រាប់អ្នកនៅខណ្ឌទាំង៣ នេះនឹងមានការផ្តាច់ទឹកប្រើប្រាស់តាមថ្ងៃផ្សេងៗគ្នា។ ដោយនៅក្នុងនោះមានដូចជា៖

 

  • ខណ្ឌសែនសុខ នឹងធ្វើការផ្តាច់ទឹកនៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥
  • នៅយប់ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ នេះ រដ្ឋាករទឹកស្វយ័តនឹងផ្អាកផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ៤២២k-៩ ដល់ផ្លូវលេខ៤២២k-២៣ នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការផ្អាកផ្គត់ផ្គង់ទឹកនេះមានរយៈពេលប្រមាណជា ០៤ម៉ោងគឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី។

    ២០

    • ខណ្ឌកំបូល នឹងធ្វើការផ្តាច់ទឹកនៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥

     

    នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តនឹងផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ១២៧k ដល់ផ្លូវលេខ១៣០K ដែលស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយការផ្អាកផ្គត់ផ្គង់ទឹកនេះមានរយៈពេលប្រមាណជា ០៤ម៉ោងគឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី។

    ២១

    • ខណ្ឌព្រែកព្នៅ នឹងធ្វើការផ្តាច់ទឹកនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥

     

    នៅយប់ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តនឹងផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៤១០k ដល់ផ្លូវលេខ៤៧៥k ដែលស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ដោយការផ្អាកផ្គត់ផ្គង់ទឹកនេះមានរយៈពេលប្រមាណជា០៤ម៉ោង គឺចាប់ពីថ្ងៃទី២០:០០នាទី ដល់ម៉ោង ២៤:០០ នាទីយប់៕

    ២២

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia