ទៅសៀមរាបអត់? ព្រឹត្តិការណ៍ ព្រះអាទិត្យរះចំកំពូល ប្រាសាទអង្គរវត្ត អាចនឹងកើតឡើងចំ២ថ្ងៃនេះ
Ping Chou EngMARCH 12 2025437 views

បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរឬ ​«សមរាត្រីប្រាសាទអង្គរ Equinox Angkor» អាចនឹងកើតឡើងនៅទិសខាងលិចនៃប្រាសាទអង្គរវត្ត ខេត្តសៀមរាប ចំថ្ងៃទីថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២៥ នាវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក។ នេះបើតាមការ​ឱ្យដឹងពីក្រសួងទេសចរណ៍។

 

ដោយបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (Equinox) តែងកើតឡើងជារៀងរាល់ឆ្នាំ ចំនួន២លើក ពោលគឺនៅខែមីនាម្ដង និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។

 

ចំពោះព្រឹត្តិការណ៍សមរាត្រី Equinox Angkor ឬបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ គឺបានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្មបង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ បង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។

 

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនៅក្នុងខេត្តសៀមរាបឱ្យបានច្រើនកុះករ និងសូមចូលរួមផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាទាំងអស់គ្នា៕

 

483590928 1046381920855899 3848420270454403060 N

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia