ប្រា.ក់ខែខ្ទង់ ៥០០$ គួរបង់រំលស់ផ្ទះ ឬជួលផ្ទះគេនៅសិន? ខណៈអ្នកជំនាញបកស្រាយចំៗបែបនេះ
Kan DaraMARCH 12 20251.2 K views

បច្ចុប្បន្នប្រាក់ខែចន្លោះពី ៣០០$ ឬ ៥០០$ តើគួរបង់រំលស់ផ្ទះមួយជារបស់ខ្លួនឯង ឬបន្តជួលផ្ទះគេនៅសិន? នេះគឺជាសំណួរដ៏រសើបមួយ សម្រាប់ប្រជាជនខ្មែរដែលមានប្រាក់ចំណូលមធ្យម ខណៈខាងក្រោម គឺជាការប្រៀបធៀបគ្នាលើករណីទាំងពីរ៖

 

១/. ការបង់រំលស់ផ្ទះ

 

ប្រសិនបើអ្នកចង់ទិញផ្ទះតម្លៃ ៣០,០០០$ - ៥០,០០០$ អ្នកត្រូវមាន៖

 

  • ប្រាក់កក់ (Down Payment) ចាប់ពី ២០% - ៣០% ស្មើនឹង ៦,០០០$ - ១៥,០០០$
  • ការបង់ប្រចាំខែ ប្រហែល ២០០$ - ៣០០$ (មិនទាន់គិតការចំណាយផ្សេងៗ)
  • អត្រាការប្រាក់ ប្រហែល ៦% - ៨% ក្នុងមួយឆ្នាំ ឬអាចលើសពីនេះ
  • ចំណាយបន្ថែម (អគ្គិសនី, ទឹក, តភ្ជាប់បណ្តាញអ៊ីនធឺណេត និង សេវាកម្មថែទាំផ្ទះជាដើម)។

 

យ៉ាងណាមិញ បើអ្នកមានប្រាក់ខែខ្ទង់ ៣០០$ ឬ ៥០០$ ការបង់រំលស់ផ្ទះក្នុងតម្លៃខ្ពស់អាចមានហានិភ័យខ្លាំង ហើយការសងបំណុលក្នុងរយៈពេលយូរ អាចប្រឈមនឹងផលវិបាកច្រើន ដូចជាពេលអ្នកបាត់បង់ការងារ ឬស្ថិតក្នុងគ្រាមានវិបត្តហិរញ្ញវត្ថុ។ ប៉ុន្តែបើអ្នកអាចទទួលយកលក្ខខណ្ឌទាំង៤ហើយ និងជឿជាក់លើសមត្ថភាពខ្លួនឯង អ្នកអាចពិចារណាបង់រំលស់ផ្ទះបាន។

 

២/. ការជួលផ្ទះ

 

  • អាចជួលផ្ទះតម្លៃចន្លោះពី ៥០$ - ១៥០$ ក្នុងមួយខែ
  • មិនចាំបាច់បង់ការប្រាក់ និងមិនបាច់សន្សំប្រាក់កក់ច្រើន
  • ងាយស្រួលផ្លាស់ទីលំនៅ និងមិនស្មុគស្មាញច្រើន
  • អាចប្រើប្រាក់ដែលសន្សំបាន សម្រាប់វិនិយោគ ឬបង្កើនចំណូលបន្ថែម។

 

យ៉ាងណាមិញ បើអ្នកជួលផ្ទះក្នុងតម្លៃ ៥០$ - ១៥០$/ខែ អ្នកនឹងសល់លុយបបូរសម្រាប់ការចំណាយប្រចាំថ្ងៃ និងអាចដកទុកសន្សំខ្លះ ខណៈកញ្ចប់សន្សំនោះគឺជាគ្រាប់ពូជដ៏សំខាន់ក្នុងការបណ្តុះប្រភពចំណូលបន្ថែមទៀត។ អ្នកអាចរង់ចាំពេលមានប្រាក់ខែ ឬចំណូល ៨០០$ - ១០០០$ ចាំចាប់ផ្តើមគិតអំពីការបង់រំលស់ផ្ទះក៏ជាជម្រើសល្អម្យ៉ាងដែរ។

 

៣/. ចុះបើចង់ទិញផ្ទះខ្លាំង តើអ្នកគួរធ្វើអ្វី?

 

  • ជំហាន ១: ជួលផ្ទះសិន ហើយកាត់ចំណាយមិនចាំបាច់ចោលឲ្យអស់ និងរកវិធីបង្កើនចំណូលថ្មីៗ
  • ជំហាន ២: សន្សំយ៉ាងហោចណាស់ឲ្យបាន ១០,០០០$ - ១៥,០០០$
  • ជំហាន ៣: មានចំណូល > ៨០០$/ខែ មុននឹងសម្រេចចិត្តបង់ផ្ទះ។

 

គួរជម្រាបផងដែរថា លោក Dave Ramsey អ្នកជំនាញផ្នែករៀបចំផែនការហិរញ្ញវត្ថុ បានលើកឡើងថា៖ «កុំទាន់ទិញផ្ទះប្រសិនបើអ្នកមិនអាចបង់ប្រាក់កក់ ២០% មុន និងបង់រំលស់ក្នុងរយៈពេល ១៥ឆ្នាំ»។ ខណៈលោក Graham Stephan អ្នកវិភាគហិរញ្ញវត្ថុ និងជាវិនិយោគិនអចលនទ្រព្យ បានណែនាំថា គួរជួលផ្ទះគេនៅសិន បើអ្នកមិនទាន់មានស្ថិរភាពចំណូល៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia