សាកលវិទ្យាល័យ Harvard គឺជាសាលាដ៏ធំលំដាប់ថ្នាក់ពិភពលោក និងចំណាស់មួយនៅសហរដ្ឋអាមេរិក ដែលបុគ្គលល្បីៗមហាសេដ្ឋី និងអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា ភាគច្រើនបានរៀននៅសាលានេះ។
ជាសាលាដែលមានតម្លៃសិក្សាថ្លៃនិងប្រព័ន្ធអប់រំតឹងរឹង Harvard គឺជាសាលាដែលសិស្ស-និស្សិតជាតិនិងអន្តរជាតិតម្រូវឱ្យប្រឡងចូល ឬកំណត់យកលំដាប់ពិន្ទុទើបចូលរៀនក្នុងសាលានេះបាន។
យ៉ាងណាមិញការសិក្សានៅ Harvard ក៏មិនពិបាកខ្លាំងពេកនោះដែរ ខណៈជារៀងរាល់ឆ្នាំសាកលវិទ្យាល័យនេះ តែងមានថ្នាក់អនឡាញរៀនដោយឥតគិតថ្លៃ សម្រាប់សិស្សមកពីទូទាំងពិភពលោកអាចចូលរៀនបានតាមរយៈវេបសាយ Harvard University Free Online Course ។
មួយវិញទៀតវេបសាយនេះក៏មាន វគ្គបង់ថ្លៃសម្រាប់ថ្នាក់អនឡាញដែលមានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ដោយមិនពិបាកហោះទៅរៀននៅអាមេរិកផ្ទាល់ ក៏យើងអាចរៀនបាននៅ គ្រប់ទីកន្លែងនិងគ្រប់ពេលវេលាដែរ។ ស្របពេលដែលតម្លៃសិក្សាបើបង់ថ្លៃទៅរៀនវិញមិនក្រោមពាន់ឬម៉ឺនដុល្លារទេ។
ដើម្បីចូលរៀនអនឡាញ ជាមួយសាកលវិទ្យាល័យ Harvard បាន បងប្អូនត្រូវចូលទៅអានពាក្យណែនាំនិងគន្លឹះសិក្សា នៅក្នុងវគ្គសិក្សាតាមជំនាញនីមួយៗជាភាសាអង់គ្លេសដែលបងប្អូនបានជ្រើសរើស ហើយចុះឈ្មោះតាមរយៈ Email នោះបងប្អូនអ្នកសិក្សាអាចរៀនសូត្របានហើយ៕
អត្ថបទដោយ៖ ពីង ជូអេង