បច្ចុប្បន្នមានពលរដ្ឋខ្លះនៅតែវេរលុយខុសកុងធនាគារបើទោះបីជាពេលនេះយើងមានQR ក្នុងការស្គែនទូទាត់ក៏ដោយ។ ចំពោះករណីមានគេវេរលុយច្រឡំចូលមកកុងធនាគាររបស់យើងបើយើងមិនព្រមឲ្យគេហើយយកទៅចាយ តើយើងអាចមានទោសឬទេ?
បើយោងតាមមាត្រា៧៣៦បៃក្រមរដ្ឋប្បវេណីបានចែងថា” ទោះបីជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬ ពលកម្មរបស់អ្នកដទៃ ហើយធ្វើឲ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន”
ដូច្នេះបើយោងតាមមាត្រា៧៣៦ដែលបានរៀបរាប់ខាងនេះមានន័យក្នុងករណីដែលអ្នកទទួលលុយដែលគេវេរច្រឡំ ហើយម្ចាស់លុយគេដឹងថាអ្នកជាអ្នកទទួលលុយនិងសុំឲ្យអ្នកវេរទៅឲ្យគេវិញតែអ្នកមិនព្រមឲ្យគេវិញនោះ អ្នកអាចមានទោសពីបទលួចហើយម្ចាស់លុយអាចប្តឹងជាបណ្តឹងរដ្ឋប្បវេណីដើម្បីទាមទារប្រាក់ដែលផ្ទេរច្រឡំមកវិញ។
តាមពិតទៅមិនថាប្រាក់ ឬរបស់របរផ្សេងៗដែលមានតម្លៃដែលអ្នករើសបានអ្នកអាចប្រកាសស្វែងយល់ម្ចាស់ពិតប្រាកដដើម្បីប្រគលជូនម្ចាស់ដើមវិញហើយអ្នកក៏អាចយករបស់ទាំងនោះទៅរាយការណ៍នៅប៉ុស្ដិ៍ប៉ូលីសដើម្បីស្វែងរកនិងប្រគលជូនម្ចាស់គេវិញ៕