មកក្រោយតែខ្លាំង! យីហោការ៉េម Mixue របស់ចិន រកស៊ីវ៉ាដាច់យីហោលំដាប់ថ្នាក់ពិភពលោក២ របស់អាមេរិក
ធី ស្រីល័ក្ខMARCH 12 2025330 views

យីហោ Mixue ដែលជាយីហោការ៉េមរបស់ចិន កំពុងតែផ្ទុះការគាំទ្រខ្លាំងជុំវិញពិភពលោករហូតអាចរកស៊ីវ៉ាដាច់នៅយីហោះលំដាប់ថ្នាក់ពិភពលោករបស់អាមេរិកគឺ McDonald's និង Starbucks។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vn Express។

 

ប្រភពខាងលើបានឱ្យដឹងថា បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ យីហោ Mixue បានវ៉ាដាច់យីហោ McDonald's និង Starbucks ខណៈយីហោ Mixue គឺមានសាខាសរុបរហូតដល់ទៅ ៤៥,៣០០ ចំណែក McDonald's មានសាខាសរុប ៤២,៨០០ និង Starbucks មានសាខាសរុប ៤០,២០០ នៅទូទាំងពិភពលោក។

២៤

ចំពោះទីផ្សារធំបំផុតទីពីររបស់យីហោ Mixue គឺប្រទេសឥណ្ឌូនេស៊ី និងវៀតណាម មានហាងសរុបរហូតដល់ទៅ ២៦៦៧។ សម្រាប់មូលហេតុដែលនាំឱ្យយីហោ Mixue របស់ចិន អាចវ៉ាដាច់យីហោរបស់អាមេរិក ព្រោះតែការ៉េមនៅក្នុងហាង Mixue មានតម្លៃសមរម្យ មានភាពសម្បូរបែបនៃផលិតផល និងមានការយកចិត្តទុកដាក់លើសេវាកម្ម។

 

គួរជម្រាបថា យីហោ Mixue បានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៧ មកម្លេះ ដោយយីហោនេះបានពង្រីកនៅក្នុងប្រទេសចិនប្រមាណ៣ម៉ឺនហាងតូចធំ និងលក់ហ្វ្រេនឆាយចេញទៅក្រៅប្រទេសលើកដំបូងគឺនៅប្រទេសរៀតណាមក្នុងឆ្នាំ២០១៨។ ផ្ទុះខ្លាំងនៅម៉ាឡេស៊ី ក្នុងឆ្នាំ២០២២ មានសាខា២៣០ មនុស្សនៅម៉ាឡេស៊ីតម្រង់ជួរទិញពេញផ្សារទំនើប រហូតដល់ព័ត៌មានអំពីការ៉េមថោកហើយមានរសជាតិឆ្ងាញ់ ល្បីពេញអ៊ីនធើណេតល្បីតៗគ្នាថាជាយីហោតូចតែតាន់ ដែលនៅតែបន្តស្វែងរកភាពច្នៃប្រឌិតហើយលក់ក្នុងតម្លៃសមរម្យ៕

២៥

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia