សោកស្ដាយ! ក្រោយប្រកាសចេញiPhone 16e Apple ឈប់លក់ទូរស័ព្ទចាស់ៗ៣ម៉ូដែលនេះហើយ
Toeuy HongMARCH 12 20251 K views

កាលពីខែកុម្ភៈឆ្នាំ២០២៥នេះក្រុមហ៊ុន Apple បានប្រកាសចេញនូវiPhone 16e ដែលជាម៉ូដែលទូរស័ព្ទលំដាប់ថវិកាក្នុងខ្សែស្រឡាយiPhone 16 ស៊េរី តម្លៃខ្ទង់៥៩៩ដុល្លារដើម្បីវាយលុកចូលក្នុងទីផ្សារទូរស័ព្ទលំដាប់ថវិកក្រោយពីខ្លួនបានបញ្ចេញទូរស័ព្ទiPhone 16 ស៊េរី។

 

បើយោងតាមការចុះផ្សាយរបស់ MacRumors បានឲ្យដឹងថាក្រុមហ៊ុន Apple បានសម្រេចឈប់ផលិតនិងលក់ទូរស័ព្ទiPhone 14 និងiPhone 14Plus ជាផ្លូវការថែមទាំងបានដកចេញខ្សែស្រឡាយiPhone 14 ក្រោយពីប្រកាសចេញiPhone 16e។

 

 ក្រៅពីiPhone 14និងiPhone 14Plus បើយោងតាមវេបសាយGSMArena បានចុះផ្សាយថាក្រោយពីបញ្ចេញiPhone 16e ពេលនេះក្រុមហ៊ុនApple បានសម្លាប់iPhone SE ហើយពោលគឺឈប់ផលិតនិងលក់iPhone ម៉ូដែលលំដាប់ថវិកាមួយនេះទៀតហើយ។

 

ចំពោះiPhone SE គឺពេលនេះលោកអ្នកមិនអាចរកទិញបានទៀតទេពោលគឺវាត្រូវបានគេដកចេញពីគ្រប់ហាង Apple Stores ទាំងអស់។

 

គួរបញ្ជាក់ផងដែរថាApple បានបញ្ចប់ជីវិតទូរស័ព្ទiPhone 14, iPhone 14Plus និងiPhone SE អាចដោយសារម៉ូដែលទូរស័ព្ទទាំង៣នេះមានតម្លៃប្រហាក់ប្រហែលនិងiPhone 16e ដែលទើបប្រកាសចេញក្ដៅៗ។ មួយវិញទៀតការសម្លាប់ម៉ូដែលiPhoneចាស់ៗទាំងនេះអាចធ្វើឲ្យiPhone 16e របស់Apple កាន់តែមានការចាប់អារម្មណ៍និងលេចធ្លោទៀតផង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia