ប្រយ័.ត្នផង! ក្រសួងបញ្ជាក់ច្បាស់ៗ ម្ចាស់រថយន្តបើធ្វើខុសករណីទាំងនេះ នឹងត្រូវពិន័យរហូត ២៥លានរៀល
ធី ស្រីល័ក្ខMARCH 11 20254.9 K views

យោងតាមការចុះផ្សាយដោយក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លា.ប់អ្នកដទៃ ត្រូវផ្តន្ទាទោសតាមច្បាប់។

 

ជាក់ស្តែង បើតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៨៥ បានចែងថា៖ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០(បួនលាន) រៀលទៅ១៥ ០០០ ០០០ (ដប់ប្រាំលាន)រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងប្រភេទនៃទោសបន្ថែម នៃក្រមព្រហ្មទណ្ឌ។

 

  • អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យ ជាប្រាក់ ពី១០ ០០០ ០០០ (ដប់លាន)រៀលទៅ២៥ ០០០ ០០០ (ម្ភៃប្រាំលាន)រៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុង ករណីណាមួយដូចក្រោម៖
  •  

    ១. បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរ តែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។

    ២. ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀស សែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីត្រ ឈាមឡើងទៅ។

    ៣. បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់។

    ៤. រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia