ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ នេះបើយោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ចុះផ្សាយនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
ក្នុងនោះ មានប្រទេសធំៗចំនួន៤ ដែលបានមកបណ្តាក់ទុនច្រើនជាងគេបំផុត រួមមាន ប្រទេសចិន ៨៦,៧៥%, ប្រទេសសិង្ហបុរី ១១,៩៧%, ប្រទេសអូស្ត្រាលី ០,៨០% និងប្រទេសអង់គ្លេស ០,៤៨%។
គួរជម្រាបផងដែរថា ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៣គម្រោង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook