ជួយសន្សំចៃលុយ! ធនាគារ វីង ជួយឲ្យប្រជាជនកម្ពុជាសន្សំសំចៃនិងចំណេញលុយច្រើនជាងមុន
Toeuy HongMAY 10 202548 views

ពេលប្រើប្រាស់សេវាធនាគារ មនុស្សគ្រប់គ្នាសុទ្ធតែចង់បានការប្រើប្រាស់សេវាធនាគារដោយមិនមានការគិតថ្លៃសេវាឬអស់ថ្លៃសេវាតិចតួចបំផុត ជាពិសេសសេវាប្រើប្រាស់ប្រចាំថ្ងៃដូចការដកលុយជាដើម។ ហើយសម្រាប់អ្នកប្រើអេបធនាគារវីង វាគឺជារឿងដ៏ប្រពៃបំផុតខណៈពេលនេះពួកគាត់អាចធ្វើការដកលុយតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេសដោយមិនអស់ថ្លៃសេវាទៀតឡើយ។

បើអ្នកដែលបានប្រើប្រាស់ធនាគារ វីង ជាយូរមកសាកគិតទៅមើល ពីមុនរាល់ពេលដកលុយតាមភ្នាក់ងារធនាគារ វីង គឺគេគិតថ្លៃសេវា។ ប៉ុន្ដែបច្ចុប្បន្ននេះ ពេលដកលុយ គ្រប់កាក់គ្រប់សេននៃលុយរបស់អ្នកគឺមិនត្រូវបានគិតថ្លៃសេវាសូម្បីមួយរៀលពោលគឺអ្នកនឹងសន្សំចៃលុយនិងចំណេញច្រើនក្នុងរយៈពេលវែង។

តាមពិតទៅការដកលុយតាមទូរATMគឺជារឿងធម្មតាទៅហើយសម្រាប់អ្នកប្រើប្រាស់សេវាធនាគារ។ យ៉ាងណាមិញធនាគារ វីង បានធ្វើរឿងអស្ចារ្យដែលធនាគារផ្សេងមិនអាចធ្វើបាននោះគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អេប ធនាគារ វីង ទាំងអស់អាចធ្វើការដកលុយតាមភ្នាក់ងារធនាគារ វីង ជាង ១២,០០០កន្លែង ទូទាំងប្រទេសដោយឥតគិតថ្លៃសេវា។

នេះគឺជាជំហានដ៏អស្ចារ្យមួយដែលធនាគារ វីង អាចផ្ដល់ឲ្យអតិថិជន ពោលគឺប្រជាពលរដ្ឋខ្មែរអាចធ្វើការដកលុយបានគ្រប់ពេលវេលា គ្រប់ទីកន្លែងខណៈធនាគារ វីង មានភ្នាក់ងារទូទាំងប្រទេសដែលវាជាផ្នែកសំខាន់មួយជួយសម្រួលដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃដល់ពលរដ្ឋខ្មែរ។

លោកបណ្ឌិត Dmytro Kolechko នាយកប្រតិបត្តិរបស់ធនាគារ វីង បានមានប្រសាសន៍ថា” នេះគឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះដែលធនាគារ វីង បានផ្ដល់ឲ្យអតិថិជន ហើយធនាគារនឹងនាំយកនូវសេវាកម្មសម្បូរបែបថែមទៀតជូនអតិថិជន”។

គួរបញ្ជាក់ផងដែរថាការដកប្រាក់ដោយឥតគិតថ្លៃសេវានេះគឺសម្រាប់អ្នកប្រើប្រាស់អេ​បធនាគារ វីង ដែលចង់ដកសាច់ប្រាក់ទៅប្រើប្រាស់តាមតម្រូវការ ដូច្នេះពួកគាត់អាចទៅដកតាមភ្នាក់ងារធនាគារ វីង បានដោយមិនចាំបាច់ទៅដកតាមទូATMក៏បាន ដោយដកប្រាក់តាមភ្នាក់ងារ វីង ជាង១២,០០០កន្លែងទូទាំងប្រទេស៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia