មកដឹងពីតម្លៃប្រេងសាំង និងម៉ាស៊ូត ដែលរដ្ឋកំណត់ឲ្យដាក់លក់ចាប់ពីថ្ងៃទី១១ ខែមីនា តទៅ
ធី ស្រីល័ក្ខMARCH 11 20253.9 K views

ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាត្រូវបានកំណត់តម្លៃឲ្យដាក់លក់តម្លៃ ៣៨៥០ រៀលក្នុងលីត្រសម្រាប់ប្រេងសាំងធម្មតានិង ៣ ៧០០ រៀលក្នុងលីត្រសម្រាប់ប្រេងម៉ាស៊ូត។ តាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មតម្លៃប្រេងសាំងគឺចុះថ្លៃចំនួន ១០០រៀល ចំណែកប្រេងម៉ាស៊ូតគឺចុះថ្លៃ ១០០រៀល បើធៀបនឹងតម្លៃចាស់កន្លងទៅ។

 

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែមីនា ឆ្នាំ២០២៥ នឹងត្រូវ លក់៤ ១១១រៀលក្នុង ១ លីត្រ សម្រាប់ប្រេងសាំងធម្មតានិង ៣៩៦១រៀលក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

 

ប៉ុន្ដែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាន អនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាជំនួន៦,៥ សេនដុល្លារក្នុង ១ លីត្រ។

១៦១៧

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia