ទូតជប៉ុនថា ឃ្លាំងទំនិញក្រុមហ៊ុន AEON បានកំពុងសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
Bunthoeun KoemMARCH 1 20231.1 K views

ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ក្រុមហ៊ុន AEON  ដែលជាក្រុមហ៊ុនផ្សារទំនើបដ៏ល្បីឈ្មោះរបស់ជប៉ុន បាននិងកំពុងសាងសង់ឃ្លាំងស្ដុកទំនិញរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។ 

334318984 749577616485365 244103110288112837 N

ការលើកឡើងឯកឧត្តម UENO Atsushi ខាងលើត្រូវបានធ្វើឡើងនៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (ឆ្នាំ២០១៨) នៅតំបន់សេដ្ឋកិច្ចពិសេសពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្ដម UENO Atsushi បានបញ្ជាក់ថា ការសាងសង់ឃ្លំាងផ្ទុកទំនិញរបស់ AEON ដែលជាក្រុមហ៊ុនជប៉ុនដ៏ល្បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងធ្វើឱ្យក្រុមហ៊ុនជប៉ុនវិនិយោគមកតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ជាមួយគ្នានោះ ឯកឧត្តមក៏សង្ឃឹមដែរថា ការចាប់បើកឱ្យប្រើប្រាស់ឃ្លាំង CFS ខាលើនេះ ក៏និងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនាំឱ្យក្រុមហ៊ុនជប៉ុន កាន់តែច្រើនបន្ថែមទៀតមកបណ្តាក់ទុននៅខេត្តព្រះសីហនុ បន្ទាប់ពីផ្សារទំនើប AEON។

សូមជម្រាបផងដែរថា ឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន AEON នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ ហើយតាមការគ្រោងទុក គម្រោងនេះបើកប្រតិបត្ដិការនៅក្នុងឆ្នាំ២០២៣នេះផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

Db3559aa Dcba 4f80 Af55 D0838fd91aa7

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia