មិនលេងសើចទេ! ប្ដីប្រពន្ធការហើយ បើធ្វើរឿង៣នេះ រស់នៅគ្មានសុភមង្គល រកជីវភាពធូរធាមិនឃើញទេ
Toeuy HongNOVEMBER 27 2024169 views

 នៅក្នុងការរស់នៅជាប្ដីប្រពន្ធ គូស្នេហ៍មួយចំនួនធំឈ្លោះគ្នាគឺដោយសារតែបញ្ហាលុយកាក់។ ទាក់ទងនឹងរឿងលុយកាក់នេះដែរ ខាងក្រោមនេះគឺជារឿងដែលប្ដីប្រពន្ធគួរចៀសវាងបើចង់រស់នៅមានសុភមង្គលហើយគ្រួសារឆាប់ធូរធារ។

 

. ការចាយលុយរៀងខ្លួន

ពេលអ្នករៀបការរស់នៅជាប្ដីប្រពន្ធមានន័យថាអ្នកគឺជាក្រុមមនុស្សតែមួយត្រូវតែមានគោលដៅមួយរួមគ្នា។ ដូច្នេះបើអ្នកបែងចែកប្រាក់ចំណូលគ្នាចាយលុយរៀងខ្លួននោះគ្រួសាររបស់អ្នកមិនងាយធូរធារឡើយព្រោះអ្នកមិនបានពិភាក្សាពីគោលដៅហិរញ្ញវត្ថុហើយក៏មិនប្រើប្រាស់លុយរូមគ្នាដើម្បីសម្រេចគោលដៅនោះ។

 

. មានបំណុលពីមុនតែមិនប្រាប់គ្នាឲ្យដឹង

ប្ដីប្រពន្ធមួយចំនួនមិនបានប្រាប់គ្នាត្រង់ៗរឿងមានបំណុលជាប់ខ្លួនអំឡុងពេលចាប់ផ្ដើមទាក់ទងគ្នានោះទេ។ ប៉ុន្ដែពេលបានគ្នាជាប្ដីប្រពន្ធទើបតែទម្លាយប្រាប់ថាជំពាក់បំណុលគេ។ ត្រង់នេះអាចធ្វើឲ្យដៃគូម្ខាងមិនពេញចិត្តនោះទេបើអ្នកទើបតែប្រាប់ថាជំពាក់បំណុលគេព្រោះពេលមានបំណុលគឺត្រូវរកលុយសងរួមគ្នាប៉ុន្ដែបើដៃគូម្ខាងដែលគ្មានបំណុលមិនព្រមរកលុយសងជាមួយគ្នាអាចនឹងឈានដល់ការលែងលះក៏មាន។

 

. មានទម្លាប់រឿងលុយកាក់ខុសគ្នាស្រលះ

ប្ដីប្រពន្ធដែលមានទម្លាប់ចាយលុយខុសគ្នាតែងតែមានការឈ្លោះប្រកែកគ្នានិងតែងតែរកាំរកុសព្រោះតែរឿយលុយកាក់។ ឧទាហរណ៍ប្ដីជាអ្នករកចំណូលបានច្រើន ហើយជាអ្នកចេះសន្សំសំចៃ។ ចំណែកប្រពន្ធគឺជាមនុស្សចូលចិត្តចាយវាយមិនចេះគិត។ ត្រង់នេះច្បាស់ជានឹងមានភាពរកាំរកុសព្រោះតែម្នាក់ចូលចិត្តសន្សំតែម្នាក់ទៀតជាមនុស្សចាយធំ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia