ទន្ទឹមនឹងភាពរីកចម្រើននៃផ្នត់គំនិតរបស់ប្រជាជនកម្ពុជា បានធ្វើឱ្យអាជីវកម្មតូចធំរីកដុះដាលដូចជាផ្សិតនៅពាសពេញផ្ទៃប្រទេស។ ដោយឡែកតម្រូវការលុយកាក់សម្រាប់ពង្រីក និងពង្រឹងអាជីវកម្មក៏តែងតែមានជាហូរហែរ ដើម្បីរក្សាស្ថិរភាពមុខរបរឱ្យនៅស្ថិតស្ថេរ និងរីកធំធាត់ឡើង។
អាស្រ័យហេតុនេះហើយទើបធនាគារ ហ្វីលីព បង្កើតឱ្យមានសេវាកម្មកម្ចីមួយ សម្រាប់ម្ចាស់អាជីវកម្មតូច និងមធ្យម 3ប្រភេទដូចជា អាជីវកម្មផ្គត់ផ្គង់ផ្នែកប្រមូលសំរាម ភ្លើង និងទឹកស្អាត។ ទំហំកម្ចីដែលម្ចាស់អាជីវកម្មអាចទទួលបានគឺមានទំហំដល់ទៅ 120% និងគិតជាទឹកប្រាក់អាចលើសពី 20ម៉ឺនដុល្លារ ទៅ 70ម៉ឺនដុល្លារ។ បើងាកមកមើលអត្រាការប្រាក់វិញ ធនាគារហ្វីលីព កំណត់ការប្រាក់ទាបបំផុត 9%ក្នុង 1ឆ្នាំ ថែមទាំងអាចខ្ចីបានរយៈពេលដល់ទៅ 10ឆ្នាំ (និងអាចចចារបន្ថែមបាន)។
ខាងលើនេះគ្រាន់តែជាព័ត៌មានត្រួសៗ ប្រសិនបើមិត្តអ្នកអានមានចម្ងល់បន្ថែម ក៏ដូចជាចង់ដឹងព័ត៌មានលម្អិតបន្ថែមទៀត សូមធ្វើការទាក់ទងទៅកាន់ភ្នាក់ងាររបស់ធនាគារ ហ្វីលីព ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ៖ 086 930 000/ 089 989 818/ 088 465 9999 (24/7) ៕