បុគ្គលិកជាន់ខ្ពស់ គ្រប់គ្រងមនុស្សជាង១០០ ប្រាប់ថាសំណួរ៣​ អ្នកគ្រប់គ្រងត្រូវឧស្សាហ៍សួរបុគ្គលិក
Ping Chou EngNOVEMBER 27 2024712 views

ការគ្រប់គ្រងមនុស្សជាការងារលំបាក បើជាថ្នាក់គ្រប់គ្រងរំពឹងទុកការងារស្រពិចស្រពិល លទ្ធផលចេញមកក៏មិនច្បាស់លាស់ដែរ។ តាមរយៈប្រធានបទនេះដែរ អ្នកស្រី Christna Y. Cruzvergara ប្រធានផ្នែកយុទ្ធសាស្ត្រអប់រំនៅ Handshake បានចែករំលែកលើ Forbes អំពីភាពជាអ្នកគ្រប់គ្រងនិងសំណួរ៣ដែលគាត់ដាក់គោលដៅ សួរញឹកញាប់ជាងគេទៅកាន់ក្រុមការងាររបស់គាត់ មុនចាប់ផ្តើមប្រជុំ។

 

ដើម្បីឱ្យការងារមានភាពច្បាស់លាស់ បង្កើនផលិតភាពខ្ពស់ និងលទ្ធផលល្អ សំណួរសាមញ៣ ដែលអ្នកស្រី បានប្រើជាប្រចាំក្នុងការសួរទៅកាន់បុគ្គលិក មុនពេលចាប់ផ្តើមការប្រជុំនោះគឺ៖

 

.តើអ្វីដែលបុគ្គលិកត្រូវការ និងរំពឹងចង់បានពីអ្នកគ្រប់គ្រង?

 

.តើចូលចិត្តទទួលមតិរិះគន់ស្ថាបនាតាមបៀបណា ហើយចូលចិត្តឱ្យមានការ​ទទួល​ស្គាល់តាមរបៀប​ណា​ពេល​អ្នក​ធ្វើ​ការ​បានល្អ?

 

.តើ​អ្វី​ជា​រឿង​មួយ​ដែល​អ្នក​កំពុង​ធ្វើ ដើម្បីក្លាយ​ជា​អ្នក​អាជីព​នៅក្នុង​ឆ្នាំ​នេះ ហើយ​តើអ្នកគ្រប់គ្រងអាច​ជួយ​អ្នក​ដោយ​របៀប​ណា?

 

អ្នកស្រីក៏បានបញ្ជាក់ថាការផ្តល់​ឱ្យ​នូវសំណួរច្បាស់លាស់មុនប្រជុំ ទៅកាន់បុគ្គលិកឆ្លើយគឺជាការផ្តល់ឱកាសឱ្យគេគិត ​មុនពេលជួបនិយាយតទល់មុខគ្នា ដេញដោលមតិទៅមក។ ថ្នាក់គ្រប់គ្រងមួយចំនួនយល់ថាសំណួរបែបនេះ ខ្ជះខ្ជាយពេលវេលា ប៉ុន្តែសំណួរសាមញ្ញទាំងនេះហើយដែលធ្វើឱ្យការងារច្បាស់ទៅមុខនិងមានភាពជោគជ័យរយៈពេលវែង។

 

យ៉ាងណា​មិញនៅពេលចាប់ផ្តើមអាជីពការងារដំបូងអ្នកស្រី Christna ក៏បានប្រាប់ឱ្យដឹងដែរថាអ្នកគ្រប់គ្រងរបស់គាត់បានដឹកនាំឱ្យគាត់វង្វេងមើលមិនឃើញភាពច្បាស់លាស់លើការងារឡើយ។ ប៉ុន្តែក្រោយមកពេលដែលអ្នកស្រីបានក្លាយជាគ្រប់គ្រងគេវិញ និងជាបុគ្គលិកជាន់ខ្ពស់ម្នាក់ផងដែល មានសហការីរួមការងារជាង១០០នាក់ អ្នកស្រីយល់ដូច្នេះថាការ រៀបចំខ្លួនឱ្យត្រូវនឹងប្រភេទការងារ និងពង្រឹងសម្ព័ន្ធភាពទំនាក់ទំនងជាមួយក្រុមការងារគឺសំខាន់ជាងគេបំផុត ក្នុងតួនាទីនេះ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia