នៅក្នុងសង្គមខ្មែរយើង មុននឹងគូស្នេហ៍សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ពួកគាត់តែងតែគិតគូសន្សំលុយសម្រាប់មានលុយគ្រប់គ្រាន់សម្រាប់ចំណាយនៅក្នុងថ្ងៃពិសេសដើម្បីឲ្យថ្ងៃមង្គលការប្រព្រឹត្តិទៅដោយរហូតមិនខ្វះមុខខ្វះក្រោយ។
ជុំវិញសន្សំលុយសម្រាប់រៀបអាពាហ៍ពិពាហ៍ ធនាគារ កាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកមួយដែលមានគណនីអាពាហ៍ពិពាហ៍សម្រាប់ឲ្យគូស្នេហ៍សន្សំលុយសម្រេចក្ដីស្រមៃរៀបចំអាពាហ៍ពិពាហ៍ជាមួយមនុស្សដែលខ្លួនស្រលាញ់។
សម្រាប់គណនីអាពាហ៍ពិពាហ៍របស់ ធនាគារ កាណាឌីយ៉ា ប្រាក់បញ្ញើរដំបូងគឺចំនួន៥០ដុល្លារ។ ចំពោះការប្រាក់សន្សំជាប្រាក់ដុល្លារបសន្សំបានចាប់ពី៥ពាន់ដុល្លារទទួលបានការប្រាក់ចំនួន២.៨៨%។ ចំណែកសន្សំជាប្រាក់រៀលចាប់ពី២០លានរៀលនឹងទទួលបានការប្រាក់ចំនួន៣.៣៨%។
គួរបញ្ជាក់ផងដែរថាអត្រាការប្រាក់ និងលក្ខខណ្ឌខាងលើអាចផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារ ដោយមិនមានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់សាខាធនាគារ កាណាឌីយ៉ា ដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទមកកាន់លេខ (+855) 23 868 222៕