រាជរដ្ឋាភិបាលកំពុងសិក្សាសាងសង់ផ្លូវថ្មីតភ្ជាប់គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
Bunthoeun KoemJULY 1 2025492 views

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលទ្ធភាពនៅក្នុងការសាងសង់ផ្លូវថ្មីមួយខ្សែតភ្ជាប់ពីគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានព្រែកតាមាក់។

515258612 1044649987845995 1778615380838014602 N

យោងតាមការចេញផ្សាយរបស់ក្រសួងនៅទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ភួង ភិរុណ អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងខាងលើ ដោយមានការអញ្ជើញចូលរួមពីសមាជិកអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) និងមន្ត្រីជំនាញពាក់ព័ន្ធ។

514232715 1044649981179329 2616046870623951943 N

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យទៅលើការសិក្សាសមិទ្ធិលទ្ធភាពក្នុងការសាងសង់ផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់ សំដៅពង្រីកការតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅកាន់ផ្លូវជាតិលេខ៨ និងទៅកាន់ស្ពានព្រែកតាមាក់។ ខណៈគម្រោងនេះសាងសង់ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

តាមការបញ្ជាក់ពីក្រសួង នៅពេលគម្រោងផ្លូវតភ្ជាប់នេះសាងសង់រួចរាល់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញ ពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋផងដែរ៕

C6d7f608 47c5 49c1 B8ee 9af625725625

Photo 2024 06 14 13 20 14

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia