យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ BVM Petroleum បានចុះផ្សាយថា តម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះបានដាក់លក់សម្រាប់ប្រេងសាំងស៊ុបពែរ ដាក់លក់ក្នុងតម្លៃ ៤៥០០រៀល, សាំងធម្មតា ៣៩០០រៀល ចំណែកម៉ាស៊ូតវិញគឺមានតម្លៃ ៣៧៥០ រៀល។ ព័ត៌មានលំអិតអាចទំនាក់ទំនងទៅកាន់ផេក BVM Petroleum។
ជាមួយគ្នានោះដែរ ចំពោះតម្លៃប្រេងឥន្ធនៈរបស់ តូតាល់អេនើជី ដែលដាក់លក់ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានដាក់លក់ប្រេងម៉ាស៊ូត(EURO 5) ក្នុងតម្លៃ ៣៧៥០រៀល, សាំងធម្មតា (Euro 4) តម្លៃ ៣៩០០, សាំងសែលលៀម (Euro 4) ៤៥០០រៀល។ គ្រប់តម្លៃប្រេងឥន្ធនៈ របស់តូតាល់អេនើជីត្រូវបានអនុម័តពីក្រសួង ពាណិជ្ជកម្មផ្ទាល់។ ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ផេកផ្លូវការរបស់ TotalEnergies។
យ៉ាងណាមិញ សម្រាប់តម្លៃប្រេងឥន្ធនៈដែលដាក់លក់នៅការ៉ាស់សាំង Caltex ដែលដាក់លក់ចាប់ពីថ្ងៃទី0១ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានដាក់លក់ប្រេងម៉ាស៊ូត(EURO 5) ក្នុងតម្លៃ ៣៧៥០រៀល, សាំងធម្មតា (Euro 5) តម្លៃ ៣៩០០, សាំងស៊ុបពែរ (Euro 5) ៤៥៥០រៀល។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ 095 555 801៕