អបអរសាទរ! នេះគឺជាខេត្ដដំបូងគេ ដែលបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លី (ប្លង់រឹង) ជូនពលរដ្ឋ
Bunthoeun KoemNOVEMBER 26 202412.4 K views

ខេត្ដកំពង់ចាមគឺជាខេត្ដដំបូងនៅក្នុងប្រទេសកម្ពុជាដែលបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លី (ប្លង់រឹង) ជូនប្រជាពលរដ្ឋ។ ខណៈនៅរយៈពេល១ខែទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវទៅប្រគល់បណ្ណនេះដោយផ្ទាល់ផងដែរ។

 

Photo 2024 11 26 16 00 27

 

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា «ខែក្រោយខ្ញុំត្រូវទៅប្រកាសខេត្ដកំពង់ចាម ខេត្ដមុនគេដែលបញ្ចប់ការវាស់វែង ចុះបញ្ជីក្បាលដី។ សូមអបអរសាទរ»

 

សូមជម្រាបផងដែរថា គិតមកដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋសរុបចំនួន ៧.៧ លានក្បាលដីហើយ ខណៈក្បាលដី ៧ លានត្រូវបានចេញបណ្ណជូនម្ចាស់កម្មសិទ្ធិផងដែរ។ ដោយឡែកនៅសល់តែ ១.៥ លានក្បាលដីទៀតប៉ុណ្ណោះ ការវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដែលនៅសេសសល់នេះ នឹងត្រូវបញ្ចប់ជាស្ថាពរ៕

 

Telegram Cloud Photo Size 5 6305571921575656289 Y 1024x768

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia