សម្តេធធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំសោភ័ណ្ឌភាពតាមតំបន់-ទីក្រុង ជា២ធំៗដាច់ដោយឡែកពីគ្នា
Ping Chou EngNOVEMBER 27 2024424 views

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្តល់អនុសាសន៍ណែនាំអំពីការរៀបចំសោភ័ណ្ឌភាព (Zone) តាមទីក្រុងនិងតំបន់នានាឱ្យដាច់ដោយឡែកពីគ្នាឱ្យ ដើម្បីឱ្យពលរដ្ឋទទួលបានស្តង់ដាររស់នៅសមរម្យ។

 

សម្តេចធិបតីបានគូសបញ្ជាក់ថា ក្រសួងពាក់ព័ន្ធត្រូវរៀបចំ តំបន់សម្រាប់អាជីវកម្ម និងតំបន់សម្រាប់រស់នៅដាច់ពីគ្នា។ នៅតាមទីជនបទត្រូវធានាឱ្យបានស្តង់ដាររស់នៅសមរម្យ ជាមូលដ្ឋានចាំបាច់ សម្រាប់ពលរដ្ឋត្រូវមានទឹកស្អាត ភ្លើងគ្រប់គ្រាន់ អនាម័យរស់នៅ និងស្ថានភាពផ្លូវថ្នល់ឱ្យងាយស្រួលជាងមុន។

 

ដោយឡែកនៅក្នុងតំបន់ទីក្រុង ប្រជុំជនធំៗត្រូវបែងចែកតំបន់សម្រាប់អាជីវកម្មឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដើម្បីកុំឱ្យចេះតែបញ្ចេញអាជ្ញាបណ្ណ័ទីតាំងសម្រាប់ប្រភេទអាជីវកម្មណា ដែលរំខានការរស់នៅរបស់ពលរដ្ឋនៅតំបន់នោះ​ ព្រោះការធ្វើអាជីវកម្មបង្កសំឡេងរំខាន ដូចជាបៀរហ្គាឌិនជាដើម។

 

បន្ថែមពីនេះសម្តេចក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់គ្រងនិងត្រួតពិនិត្យឱ្យបានហ្មត់ចត់លើគុណភាពសំណង់និងអាយុកាលអគារចាស់ៗ នៅតាមតំបន់នានាៗជៀសវាងគ្រោះថ្នាក់ ដល់ពលរដ្ឋដែលរស់នៅតាមតំបន់នោះ។

 

ជាចុងក្រោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួង អន្តរក្រសួង និងផ្នែកពាក់ព័ន្ធត្រូវធ្វើកិច្ចនេះឱ្យបានឆាប់រហ័សនិងស្វែងរករូបមន្តរួមដើម្បីឱ្យវិស័យឯកជនចូលរួមសហការ ពង្រីកនិងពង្រឹង៕

 

អត្ថបទដោយ៖​ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia