បងប្អូនដែលកំពុងតែស្វែងរកការងារធ្វើ ឬបងប្អូនដែលចង់ផ្លាស់ប្តូរការងារអាចត្រៀម CV បណ្តើរៗបាន ខណៈ២ថ្ងៃខាងមុខនេះ នឹងមានក្រុមហ៊ុនល្បីៗរហូតដល់ទៅ៥ នឹងធ្វើការជ្រើសរើសបុគ្គលិករាប់រយនាក់ទោះគ្មានបទពិសោធន៍ក៏អាចធ្វើបានដែរ។
បើតាមការបង្ហោះលើផេក National Employment Agency បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមហ៊ុនធំៗ ៥ សហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៦៥០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច។
គួរបញ្ជាក់ថា ចំពោះឱកាសការងារនេះដែរ គឺដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗអត់បទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786 655 ឬ 077 232 378៕