រាជធានីភ្នំពេញ ប្រទេសកម្ពុជា - នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឱសថស្ថានយូឃែរបានប្រកាសបើកដំណើរការសាខាទី២៥របស់ខ្លួន នៅក្នុងក្រុងភ្នំពេញ ដែលមានទីតាំងនៅអគារពាណិជ្ជកម្ម Raintree ក្រោយធនាគារកាណាឌីយ៉ា។ ការបើកដំណើរការ សាខា Raintree សាខាក្រុងព្រះសីហនុ និងសាខាជ្រោយចង្វារ ទាំង៣សាខាក្នុងពេលថ្មីៗនេះ បានបង្ហាញអំពីសន្ទុះនៃការលូតលាស់ដ៏ឆាប់រហ័ស និងគោលជំហរដ៏រឹងម៉ាំរបស់ឱសថស្ថាន។
ហាងនេះមានទំហំ៣៤ម២ ដែលអាចបំពេញនូវរាល់តម្រូវការរបស់អតិថិជន ហើយថែមទាំងមានទីតាំងងាយស្រួលរក ដែលនៅចំកណ្ដាលក្រុង លើវិថីព្រះអង្គឌួង កែងផ្លូវលេខ ១១០។
នាយកប្រតិបត្តិរបស់ឱសថស្ថានយូឃែរ លោក Pascal Catry បានមានប្រសាសន៍ថា "ការបើកសាខាថ្មីលើកទី៣ ក្នុងឆ្នាំ២០២៤នេះ បានបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រីកខ្លួនអោយកាន់តែខិតជិតទៅកាន់អតិថិជនទាំងអស់។ លើសពីនេះ វាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រីកសាខានៅតំបន់សេដ្ឋកិច្ចដ៏មមៀរញឹករបស់យើង ដើម្បីផ្តល់ជូនសេវាកម្ម និងបំពេញតម្រូវការលើផលិតផលថែរក្សាសុខភាពទៅកាន់អតិថិជនផងដែរ។"
ជាមួយនឹងបទពិសោធន៍២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ឱសថស្ថានយូឃែរបានរក្សានូវស្តង់ដារនៃសេវាកម្ម និងការសម្រិតសម្រាងផលិតផលរបស់ខ្លួនបានយ៉ាងល្អ បូករួមនឹងឱសថការីដែលមានសមត្ថភាព និងវិជ្ជាជីវៈត្រឹមត្រូវ។ សាខា Raintree នេះក៏មានផ្តល់ជូននូវជម្រើសយ៉ាងទូលំទូលាយនៃផលិតផលថែសុខភាព និងសម្រស់ដែលមានគុណភាពខ្ពស់ផងដែរ។
ព័ត៌មានបន្ថែមអំពីឱសថស្ថានយូឃែរ សាខា Raintree៖
អាស័យដ្ឋាន: ផ្ទះលេខ២៩៩ វិថីព្រះអង្គឌួង កែងផ្លូវ១១០ ភ្នំពេញ ១២០២១១
ទំហំហាង: ៣៤ ម២
បើកដំណើរការជារៀងរាល់ថ្ងៃ
ទូរស័ព្ទ: ០៩៥ ៨៨៨ ៣២៨
អំពីឱសថស្ថានយូឃែរ៖
ឱសថស្ថានយូឃែរជាឱសថស្ថានឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសាខាសរុបចំនួន២៥។ ឱសថស្ថាននេះដឹកនាំដោយនាយកប្រតិបត្តិ ជនជាតិបារាំង លោក Pascal Catry ដែលជាឱសថការីមួយរូប ចាប់តាំងពីឆ្នាំ២០១៦មក ហើយបានសាងកេរ្តិ៍ឈ្មោះអោយខ្លួន ដោយផ្ដល់នូវសេវាកម្មផ្នែកសុខាភិបាល ដែលល្អឥតខ្ចោះ អស់រយៈពេល២០ឆ្នាំមក។
ឱសថស្ថានយូឃែរប្តេជ្ញាចិត្តបំពេញតម្រូវការអតិថិជនទាំងអស់អោយឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពល្អ ដោយបន្តពង្រីកសាខារបស់ខ្លួន បូករួមនឹងផ្គត់ផ្គង់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់។
UCARE PHARMACY OPENS ITS 25TH PHARMACY AT RAINTREE!
Phnom Penh, Cambodia - November 1st, 2024 - Ucare Pharmacy announces the opening of its 25th outlet in Phnom Penh, located in the commercial space of the Raintree building, in immediate proximity to the Canadia Tower. This opening, following those in Sihanoukville and Chroy Changvar in March and May 2024 respectively, demonstrates the group's strong momentum and sustained expansion strategy.
Optimized within 34m2, this new store has been specially designed to meet the needs of an active urban clientele. Its strategic location at 299 Preah Ang Duong Boulevard, at the corner of Street 110, makes it an ideal service point for the business district.
"This third opening of 2024 perfectly illustrates our commitment to being ever closer to our customers," says Pascal Catry, CEO of Ucare Pharmacy. "This new location in Phnom Penh, in a dynamic business district, fully aligns with our development strategy and our commitment to making health products accessible wherever our customers need them."
With 20 years of experience in Cambodia, Ucare Pharmacy maintains its standards of excellence with qualified pharmacists, rigorous product selection, and impeccable customer service. The Raintree store offers a comprehensive range of health, wellness, and beauty products that meet the highest quality standards.
Practical information about the new Ucare Pharmacy Raintree outlet:
Address: 299, Preah Ang Duong Boulevard, corner of Street 110, Phnom Penh 120211
Area: 34m2
Open 7 days a week
Phone: 095 888 328
About Ucare Pharmacy:
With 25 stores across the country, Ucare Pharmacy is Cambodia's leading pharmacy chain. Led by Pascal Catry, a French pharmacist and CEO since 2016, the group has distinguished itself through its commitment to pharmaceutical excellence for 20 years.
With a constantly expanding network and particular attention paid to the quality of services and products, Ucare Pharmacy continues its mission of supporting each customer towards a healthier life.