ថៃអាចនឹងខាតបង់លុយជាង៤ពាន់លានដុល្លារ បើTrump សម្រេចធ្វើរឿងមួយនេះ ពេលគាត់ធ្វើជាប្រធានាធិបតី
Toeuy HongNOVEMBER 21 202414 views

 ប្រទេសថៃអាចនឹងប្រឈមនឹងការខាតបង់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥ខាងមុខនេះប្រសិនបើលោក Donald Trump សម្រេចដំឡើងពន្ធនាំចូលហើយការធ្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់ថៃជាពិសេសប៉ះពាល់ដល់ប្រាក់បាតរបស់ថៃផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់Bangkok Post។

 

ប្រភពដដែលបានឲ្យដឹងថាថៃអាចនឹងខាតបង់ផ្នែកសេដ្ឋកិច្ចចំនួន១៦០ពាន់លានបាត(ប្រមាណជា៤.៦ពាន់លានដុល្លារ) ប្រសិនបើលោកត្រាំពិតជាដំឡើងពន្ធនាំចូលដូចដែលអ្វីដែលលោកធ្លាប់លើកឡើងអំឡុងពេលឃោសនាបោះឆ្នោត។

 

លោក Thanavath Phonvichai សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានលើកឡើងថា”ការខាតបង់នេះអាចប៉ះពាល់ដល់សេដ្ឋកិច្ចថៃមួយផ្នែកធំហើយវាមិនអាចចៀសផុតឡើយ ហើយគោលដៅកំណើនសេដ្ឋកិច្ច៣%នៅឆ្នាំក្រោយនេះអាចប្រឈមនឹងហានិភ័យហើយ”។

 

 ដោយសារតែមើលឃើញពីភាពដែលអាចខាតបង់ផ្នែកសេដ្ឋកិច្ច ដូច្នេះហើយរដ្ឋាភិបាលថៃកំពុងរៀបចំរនាំងការពារសេដ្ឋកិច្ចដើម្បីការពារការខាតបង់ដែលអាចនឹងកើតមានពីភាពតានតឹងផ្នែកពាណិជ្ជកម្មអំឡុងពេលលោកDonald Trump កាន់តំណែងជាប្រធានាធិបតីដោយរដ្ឋាភិបាកថៃមានយុទ្ធសាស្រ្តស្ដារសេដ្ឋកិច្ចឡើងវិញតាមរយៈ​ការផ្ដល់សាច់លុយដល់ពលរដ្ឋថៃនិងការបន្ធូបន្ថយបំណុលពលរដ្ឋថៃជាដើម។

 

ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចថៃពេលលោកត្រាំកាន់តំណែងជាប្រធានាធិបតីគឺអាចកើតមានដោយផ្ទាល់តាមរយៈការនាំចេញទៅកាន់ទីផ្សារអាមេរិក។ ចំណែកការប៉ះពាល់ដោយប្រយោលអាចកើតមានពីការរំខាតផ្នែកផ្ទត់ផ្គង់សង្វាក់ផលិតកម្ម។

 

គួរបញ្ជាក់ផងដែរថាថៃគឺស្ថិតនៅក្នុងចំណោមប្រទេសដែលទទួលបានផលប្រយោជន៍ពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនកាលលោកត្រាំកាន់តំណែងជាប្រធានាធបិតីលើកទី១នៅពេលដែលក្រុមហ៊ុនជាច្រើនបានផ្ដាស់ប្ដូរទីតាំងដើម្បីគេចពីការដាក់បន្ទុកពន្ធរបស់សហរដ្ឋអាមេរិក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia