សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងសិក្សាសាងសង់ផ្លូវដែកថ្មីប្រវែង ១៣ គីឡូម៉ែត្រភ្ជាប់ទីតាំង២នេះ
Bunthoeun KoemNOVEMBER 21 2024612 views

ដើម្បីសម្រួលការធ្វើដំណើររបស់ភ្លៀវទេសចរពីព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរមកកាន់ក្រុងសៀមរាប រាជរដ្ឋាភិបាលតាមរយៈក្រសួងដែលពាក់ព័ន្ធបានធ្វើការពង្រីកកំណាត់ផ្លូវជាតិលេខ៦ និងគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាស (Monorail) ជាដើម។ យ៉ាងណាក្រៅពីការពង្រីកផ្លូវនិងសង់ផ្លូវរថភ្លើងខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាក់ថា កំពុងសិក្សាសាងសង់ផ្លូវដែកថ្មី១ខ្សែទៀតផងដែរ ដែលមានប្រវែង ១៣ គីឡូម៉ែត្រតភ្ជាប់ទីតាំងទាំងពីរនេះ។

 

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបានឲ្យដឹងថា គម្រោងផ្លូវរថភ្លើងថ្មីនេះគឺមានប្រវែងសរុប ១៣ គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលក្នុងនោះគឺតភ្ជាប់នឹងផ្លូវដែលមានស្រាប់នៅតំបន់ឃ្យួយូរ កាត់តាមបន្ទាយស្រី និងបន្ដទៅព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរតែម្ដង។ ហើយការបើកច្រកផ្លូវថ្មីនេះគឺដើម្បីធ្វើយ៉ាងណាឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅព្រលានយន្ដហោះកាន់តែធូរ។ 

 

467834161 566487376183768 3492181951605680992 N

 

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងកំពុងតែពង្រីកផ្លូវជាតិលេខ៦ ដើម្បីដោះស្រាយការធ្វើដំណើរ ហើយខ្ញុំកំពុងឲ្យសិក្សាមួយខ្សែទៀត។ ទី១ បានសិក្សាហើយ រឿងផ្លូវរថភ្លើង Monorail ពីព្រលានយន្ដហោះទៅក្រុង តែខ្ញុំឲ្យសិក្សា១ខ្សែទៀតខ្លី តពីផ្លូវឃ្យួងយូរដែលមានស្រាប់ តែធ្វើថ្មីតែ ១៣ គីឡូម៉ែត្រគត់ តពីផ្លូវក្នុងដែលមានស្រាប់បុកពីកន្លែងផ្លូវកាច់ហ្នឹងឡើងទៅបន្ទាយស្រី បុក ១៣ គីឡូម៉ែត្រឡើងទៅដល់ផ្លូវព្រលានយន្ដហោះថ្មីរបស់យើ់ង»

 

យ៉ាងណាទាក់ទងនឹងគម្រោងទាំងអស់នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកំពុងតែដាក់កំហិតឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងក្រុមហ៊ុន Royal Railway ដើម្បីធ្វើម៉េចរចាឲ្យចប់គម្រោងផ្លូវរថភ្លើងនេះ ដើម្បីជម្រុញការដឹកជញ្ជូនឲ្យបានល្អប្រសើរ៕

 

63f33db13307663f33db133077167688542563f33db13307463f33db133075

 

370285373 995740861590907 8430241533410649016 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia