រាជធានីភ្នំពេញ — សាលា AUPP Liger Leadership Academy ដែលជាសាលាស្តង់ដារអន្តរជាតិផ្តោតលើសហគ្រិនភាព និងភាពជាអ្នកដឹកនាំនឹងប្រារព្វកម្មវិធី Open Day នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ចាប់ពីម៉ោង៥ ដល់៨ល្ងាច នៅសណ្ខាគារហ៊ីម៉ាវ៉ារីភ្នំពេញ ដើម្បីផ្តល់ឱកាសឱ្យមាតាបិតាសិស្សចូលរួមសាកសួរព័ត៌មានអំពីការចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី។
កម្មវិធី Open Day ជាឱកាសសម្រាប់មាតាបិតាសិស្សដើម្បីស្វែងយល់ពីបទពិសោធន៍សិក្សានៅសាលាអន្តរជាតិមួយនេះ ជួបជាមួយគ្រូបង្រៀន និងផ្តល់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះចូលរៀនថ្នាក់ទី៧ និងថ្នាក់ទី៨ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដោយកន្លែងមានកំណត់។ លោកអ្នកក៏អាចចូលរួមក្នុងការប្រឹក្សាដោយផ្ទាល់មួយទល់មួយជាមួយនាយិកសាលា និងនាយកផ្នែកអប់រំ (មានអ្នកបកប្រែ) ដើម្បីយល់កាន់តែច្បាស់ពីភាពខុសប្លែកគ្នាពីសាលាដទៃ។
សាលា AUPP Liger អនុវត្តកម្មវិធីសិក្សាភាពជាអ្នកដឹកនាំ មានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សញ្ញាបត្របញ្ចប់ការសិក្សានៅសាលា AUPP Liger ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក កាណាដា និងជប៉ុន ។ល។ កម្មវិធីសិក្សាផ្តោតសំខាន់លើការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ផ្តល់ឱកាសឱ្យសិស្សានុសិស្សអនុវត្តនូវវិធីសាស្រ្តក្នុងការរកដំណោះស្រាយចំពោះបញ្ហានានាដែលកើតមានចំពោះមុខនិងអនុវត្តចំណេះដឹងនៅក្នុងស្ថានភាពជីវិតពិតជាក់ស្តែង។ លើសពីនេះ សិស្សានុសិស្សនឹងទទួលបានការបង្ហាត់បង្រៀនមុខវិជ្ជាគ្រឹះសំខាន់ៗ រួមមាន៖ អក្សរសាស្រ្តអង់គ្លេស អក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ដែលមានសារៈប្រយោជន៍ជាមូលដ្ឋានសម្រាប់សិស្សត្រៀមចូលសាកលវិទ្យាល័យឱ្យបានជោគជ័យ។
រហូតមកទល់ពេលនេះ មានសិស្សឆ្នើមចំនួន១០៣នាក់ដែលបានបញ្ចប់ការសិក្សានៅសាលា AUPP Liger ក្នុងនោះ៥៨នាក់កំពុងសិក្សានៅសកលវិទ្យាល័យចំនួន៧ប្រទេសខុសៗគ្នា រួមទាំងថៃ សហរដ្ឋអាមេរិក និងជប៉ុន សម្រាប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត និងនៅបណ្តាប្រទេសផ្សេងៗទៀតក៏ដូចជានៅសកលវិទ្យាល័យកំពូលនៅប្រទេសកម្ពុជា គឺសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
កន្លែងមានកំណត់! មាតាបិតាសិស្សដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញចូលរួមចុះឈ្មោះតាមរយៈ https://aupp.mfs.gg/LigerOpenday
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ 011 422 288 ឫ គេហទំព័រហ្វេសប៊ុក https://www.facebook.com/ligerleadershipacademy
អំពី AUPP Liger Leadership Academy
AUPP Liger Leadership Academy (AUPP LLA) ផ្តល់ជូននូវកម្មវិធីសិក្សា STEEAM តែមួយគត់ដែលរួមបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា សហគ្រិនភាព វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ AUPP LLA នឹងជួយតម្រង់ទិសសិស្សានុសិស្សសម្រាប់អនាគតរបស់ពួកគាត់ដោយបំពាក់នូវជំនាញសិក្សានិងបំណិនជីវិតសំខាន់ៗ រួមទាំងបញ្ញាស្មារតី និងសុខុមាលភាពរាងកាយប្រកបដោយក្រមសីលធម៌និងមានគំនិតបែបសហគ្រិនភាព៕