ប្រើកម្ចីចំនួន៣ពាន់ដុល្លារ ក្លាយជាសេដ្ឋី“ស្ករ”នៅអាស៊ីនេះ ជាគោលការណ៍រស់នៅរបស់ Robert Kouk
Ping Chou EngDECEMBER 3 2024102 views

មហាសេដ្ឋីម៉ាឡេស៊ីវ័យ១០១ឆ្នាំ លោក Robert Kouk ដែលគេស្គាល់ថាជា ស្តេចស្ករ "Sugar King"  នៅអាស៊ី ជាម្ចាស់សណ្ឋារគារប្រណីតៗ ជាច្រើននៅជុំវិញពិភពលោក​រួមទាំងអគារ The Peak Shangri-La នៅកម្ពុជា បុរសម្នាក់នេះធ្លាប់ខ្ចីលុយគេ ចំនួន៣ពាន់ដុល្លារ ដើម្បីចាប់ផ្តើមរបរធុនតូច។

 

Unnamed (1)

 

 

299990336 403223345249552 541918774102971729 N

 

ដោយកម្ចីនេះហើយធ្វើឱ្យលោកក្លាយជាសេដ្ឋី ជាម្ចាស់អាណាចក្រទំនិញដែលមានជាតិផ្អែមធំជាងគេនៅអាស៊ី និងបន្តមរតកលើសពីទ្រព្យសម្បត្តិនិងមុខជំនួញ ដល់មនុស្សជំនាន់ក្រោយរបស់គាត់ ហើយក៏ជានិមិត្តរូបនៃភាពធន់និងមាំទាំ ទាំងអាយុវែង​និងស្ថិរភាពអាជីវកម្ម។  

 

ជាពាណិជ្ជករនាំចេញនាំចូលផលិតផលកសិកម្ម មានចាប់តាំងពីចម្ការអំពៅ រោងចក្រចម្រាញ់ស្ករ កិនម្សៅ ចំណីសត្វ ប្រេង រ៉ែ សេវាកម្មហិរញ្ញវត្ថុ សណ្ឋាគារ អចលនទ្រព្យ និងការដឹកជញ្ជូន ពាណិជ្ជករចាស់ជរារូបនេះសល់ទ្រព្យសម្បត្តិសុទ្ធចំនួន ១៧.៤ ពាន់លានដុល្លារ ។  

 

Robert Kuok. a Memoir Review Krsea 678x381

 

ដំណើរអាជីវកម្មផ្តើមឡើងនៅពេលដែល លោកបានចាប់ផ្តើមអាជីពការងារជាស្មៀន នៅក្នុងក្រុមហ៊ុនលក់អង្ករមួយ។ នៅឆ្នាំ១៩៤៩ កម្លោះ Kuok ក៏បានចាប់ផ្តើមអាជីវកម្មគ្រួសារតូចមួយដោយខ្លួនឯង ជួញដូរអង្ករ ស្ករ និងម្សៅស្រូវសាលី រួមដៃគ្នាដោយមានបងប្អូន៣នាក់ ក្នុងគ្រួសារដែលកំព្រាឪពុកក្រោយសង្រ្គាមលោកលើកទី២បានបញ្ចប់។

 

អាជីវកម្មខ្នាតតូចនេះអាចកើតឡើងទៅបានដោយសារ Kouk បានសុំខ្ចីលុយចំនួន៣ពាន់ដុល្លារពីរាជបុត្រ Johor​ កូ​នប្រុសស្តេចម៉ាឡេស៊ី នៅឆ្នាំ១៩៤៩ ត្បិតឪពុកម្តាយរបស់ Kouk មានទំនាក់ទំនងការងារជាមួយសែរាជវង្សជិតស្និទ្ធ។

 

Collage 16 14

 

ក្រោយមកអាជីវកម្មរបស់លោកបានបន្តការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ឆ្នាំ១៩៥៩ គាត់អាចបើកដំណើរការផលិតកម្មស្ករ Malayan ដោយក្រុមហ៊ុននេះបានគ្រប់គ្រង ៦០ភាគរយនៃការផ្គត់ផ្គង់ស្ករក្នុងប្រទេសម៉ាឡេស៊ី និង ១០ភាគរយទៅទីផ្សារពិភពលោក ធ្វើឱ្យលោកទទួលបានងារជា “Sugar King of Asia”។

 

នៅក្នុងឆ្នាំ១៩៦៣ គាត់​បានបម្រុងទំនិញស្ករចំនួន១០ទៅ២០ម៉ឺនតោន ដើម្បីរៀបចំសម្រាប់ទីផ្សារនាពេលអនាគត ដោយគិតថា ទីផ្សារ​ស្ករនឹង​រីក​ចម្រើន លោកនឹងរកលុយបានច្រើន។ ប៉ុន្តែនៅក្នុងខែកក្កដា ឆ្នាំដដែលទីផ្សារបានធ្លាក់ចុះយ៉ាងខ្លាំង វិះនឹងធ្វើឱ្យលោកធ្លាក់ខ្លួនក្រមួយរំពេច។

 

យ៉ាងណាមិញនៅចុងខែសីហា ព្យុះទីហ្វុងដ៏ធំមួយបានបោកបក់ទៅលើប្រទេសគុយបា បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ចម្ការអំពៅ និងទិន្នផលស្ករសនៅទីនោះ ធ្វើឱ្យតម្លៃ​ស្ករ​បាន​ស្ទុះ​ងើប​ឡើង​វិញនិង​បាន​ជួយ​សង្គ្រោះ​អាជីវកម្ម​របស់ Kuouk មិន​ឱ្យក្ស័យធន។

 

តាមរយៈបទពិសោធន៏រ​បស់សហគ្រិន ចាស់វស្សារូបនេះលោកបានបញ្ជាក់ថាក្នុងជីវិតរស់នៅត្រូវកាន់គោលការណ៏នេះឱ្យជាប់ ទើបអាចជោគជ័យយូរអង្វែង​។

 

. រស់នៅសាមញ្ញ ប្រឹងធ្វើការ និងចែករំលែកគាត់​​បាន​បញ្ជាក់ថាចូរកុំច្រឡំ ការ​ពេញ​ចិត្ត​ខាង​សម្ភារៈ​ ជាមួយនឹងសុភមង្គលពេញមួយជីវិត​ឡើយ ចូរខិតខំធ្វើការនិងជឿជាក់លើការខំប្រឹង រស់នៅឱ្យសាមញ្ញពេលរកទ្រព្យបានច្រើន កុំភ្លេចចែករំលែកទៅកាន់សង្គមវិញកុំខាន។

 

. កុំភ័យខ្លាចចំពោះហានិភ័យ ចូរក្លាហានក្នុងការបង្កើតកំហុស ប៉ុន្តែត្រូវគ្រប់គ្រងចិត្តលោភលន់ឱ្យបាន ភាពលោភលន់ ជាសត្រូវបំផ្លាញការរស់នៅរបស់មនុស្សលើផែនដី។

 

.ដាក់ខ្លួនឱ្យទាបអ្នកដទៃនឹងបង្រៀនអ្នក៖ Robert Kouk គាត់​មិន​ជឿ​ថា​មនុស្ស​ម្នាក់​អាច​ទទួល​បាន​ជោគជ័យ​ដោយ​គ្រាន់​តែ​ការ​អាន​សៀវភៅ​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​សង្កេត​អ្នក​ដទៃ និង​រៀន​ពី​កំហុស​របស់​ខ្លួនឯង ដាក់ខ្លួនរាបទាប ក្លាហាន ឧស្សាហ៍ព្យាយាម ឆ្លាតវៃ ស្មោះត្រង់ ទើបជាភាពជោគជ័យពិតប្រាកដ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia