គម្រោងស្ពានថ្មីប្រវែង ១ ៦០០ ម៉ែត្រ ត្រូវបានរៀបចំពិធីសូត្រមន្តដើម្បីដំណើរការសាងសង់
Bunthoeun KoemDECEMBER 2 20243.1 K views

គម្រោងស្ពានតភ្ជាប់ពីតំបនដីឥដ្ឋនៃកំណាត់ផ្លូវជាតិលេខ១ តភ្ជាប់ទៅកាន់តំបន់ថ្មគរ នៃស្រុកល្វាឯម ខេត្ដកណ្ដាល ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីសូត្រមន្តសុំម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ដើម្បីដំណើរការការងារវិស្វកម្ម ដាក់គ្រឿងចក្រសាងសង់ហើយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ។

 

137160 768x480

 

ដោយពិធីនេះ គឺមានការអញ្ជើញចូលរួមពីលោក ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រសួង មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។

 

468815140 891128173198178 9214397418677537708 N

 

សូមជម្រាបជូនផងដែរថា ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលមានទីតាំងស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាលនេះ គឺជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ និងបានបើកការដ្ឋាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

 

គម្រោងស្ពានមួយនេះ មានតួនាទីនៅក្នុងការសម្រួលការធ្វើដំណើរពីផ្លូវក្រវាត់ក្រុងទី៣ ឆ្លងកាត់ទន្លេមេគង្គភ្ជាប់ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។ ខណៈដែលគម្រោងសាងសង់ស្ពានថ្មីនេះ រាជរដ្ឋាភិបាលនឹងចំណាយថវិកាចំនួន ២៣០ លានដុល្លារ ទទួលការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងពិនិត្យការងារបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧៕

 

468837863 891129106531418 329931912779079974 N

468783393 891128839864778 7777412143702060134 N

6bfc611b 05a0 47f1 8144 0e819c1ee73e

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia