ការរកស៊ីនៅវិស័យអនឡាញ គឺតម្រូវឱ្យយើងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះសម័យនេះសំបូរអ្នកបោកមកសម្តែងទិញអីវ៉ាន់របស់យើងណាស់ ហ៊ានតែយើងប្រហែសតែបន្តិចនោះនឹងខាតទាំងអីវ៉ាន់និងលុយកាក់ជាដើម។
ទាក់ទិននឹងបញ្ហាបោកតាមអនឡាញនេះដែរ ថ្មីៗនេះលោក ហេង វិសាល ក៏បានចែករំលែកប្រាប់អ្នកអនឡាញឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់កុំប្រហែសឱ្យសោះ ខណៈលោកទើបតែបានជនខិលខូចមកបន្លំទិញអីវ៉ាន់ ធ្វើឱ្យលោកចាញ់បោករហូតអស់លុយជិត ៣ពាន់ដុល្លារឯណោះ។
នៅក្នុងនោះដែរ លោក ហេង វិសាល បាននិយាយនៅក្នុងបណ្តាញសង្គមថា គេបោកលោកបាន ដោយសារតែលោកធ្វេសប្រហែស ឧទាហរណ៍ថា ជាធម្មតានៅពេលដែលគេដាក់កម្មង់ Weyoung របស់យើង បន្ទាប់មកយើងចេញតម្លៃឱ្យគេ រួចហើយគេក៏បាញ់លុយតាម ABA មកឱ្យយើង។ ប៉ុន្តែ style បោះគេបោកហ្នឹងគឺគេធ្វើដូចវេរពីកុងធនាគារមួយទៀតមកចូល ABA របស់យើងអញ្ជឹង តែ style បោកថ្មីរបស់គេហ្នឹងនៅពេលដែលគេកែចំនួនទឹកលុយរួចហើយគេមិន Screenshot មកយើងទេ តែគេបែរជាយកទូរស័ព្ទមួយទៀតមកថតផ្ញើមកយើងអញ្ចឹងគឺយើងពិបាកមើលមែនទែន ដោយសារវាព្រៀលទាំងអស់ ណាមួយពេលនោះលោកធ្វេសប្រហែសមិនបានឆែកមើលសារជូនដំណឹងនោះទេ អញ្ចឹងហើយទើបធ្វើឱ្យលោកចាញ់បោកម្តងហើយម្តងទៀតរហូតសរុបទឹកប្រាក់អស់ជិត ៣ពាន់ដុល្លារ។
ជាចុងក្រោយ លោក ហេង វិសាល ក៏បានផ្តាំទៅអ្នករកស៊ីអនឡាញគ្រប់ៗគ្នាថា ត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនោះនៅពេលគេទិញអីវ៉ាន់យើងហើយវេរលុយតាម ABA វាប្រាកដជាលោតសារជូនដំណឹងក្នុងតេឡេក្រាមរបស់យើង ដូច្នេះសូមអ្នករកស៊ីទាំងអស់ត្រូវឆែកមើលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឱ្យជួបនៅបញ្ហាដូចលោក៕