ពីក្រុមហ៊ុនផ្តល់សេវាវេរលុយ ក្លាយជាធនាគារកំពូលនៅស្រុកខ្មែរ អ្នកដឹកនាំរូបនេះហើយគឺជា CEO ធនាគារវីង
Ping Chou EngDECEMBER 2 20241.4 K views

ក្នុងឆ្នាំ២០០៨  វីងគឺជាភ្នាក់ងារវេរលុយឆ្លងខេត្តឆ្លងតំបន់តាមរយៈលេខកូដ​ នៅឆ្នាំ២០១៤ វីងបានវិវត្តន៍ខ្លួនជាធនាគារឯកទេស មកទល់បច្ចុប្បន្នវីងបានក្លាយជាធនាគារពាណិជ្ជ ឈានមុខមួយនៅស្រុកខ្មែរ ក្រោមបុត្រសម្ព័ន្ធ ROYAL GROUP ដោយមាន អ្នកឧកញ៉ា​ គិត ម៉េង ជាអគ្គនាយក ​។

 

យ៉ាងណាមិញទន្ទឹមនឹងភាពរីកចម្រើនរបស់ធនាគារវីង ជាង១៣ឆ្នាំមកនេះ យើងងាកមកស្គាល់នាយកប្រតិបត្តិនៃធនាគារគឺ លោក Han Peng Kwang ដែលបានចូលកាន់តំណែងជា CEO កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ខណៈលោកគឺជាធនាគារិកមួយរូបដឹកនាំឱ្យ WING ក្លាយជាធនាគារពាណិជ្ជយ៉ាងពេញលេញ និងពន្រ្លឿនសេវាហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា។

 

មានបទពិសោធន៍ជាង៣០ឆ្នាំ លើឧស្សាហកម្មធនាគារ ក្នុងឆ្នាំ១៩៩៥ លោក Han Peng Kwang បានចាប់ផ្តើមអាជីពការងារមន្ត្រីឥណទានជាន់ខ្ពស់ នៅធនាគារសាធារណៈកម្ពុជារហូតដល់ឆ្នាំ២០០៩។


លោក Han Peng Kwang ក៏បានបន្តបម្រើការងារនៅធនាគារដ៏ល្បីមួយក្នុងស្រុកខ្មែរមួយអស់រយៈពេលជិត១២ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០០៩ ក្នុងនាមជានាយករងប្រតិបត្តិ មុនចូលកាន់តំណែងនៅធនាគារវីង​នាឆ្នាំ២០២១ ។

 

ជាប្រធានធនាគារដឹកនាំបានផ្លែផ្កាជាយូរឆ្នាំ លោក Han Peng Kwang បានបញ្ចប់ការសិក្សាលើជំនាញហិរញ្ញវត្ថុ ជាមួយនឹងសញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យម៉ាឡេស៊ី  University Utara Malaysia សិក្សាពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៥  និងសញ្ញាបត្រ Chartered Banker ពីវិទ្យាស្ថាន Asian Institute of Chartered Bankers មានមូលដ្ឋាននៅម៉ាឡេស៊ី។

 

បន្ថែមពីលើនេះនៅឆ្នាំ ២០២០ លោកបានបញ្ចប់ជំនាញផ្នែកធនាគារចំហ យ៉ាងជោគជ័យពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព។ គិតមកត្រឹមពេលនេះ ក្រោមការដឹកនាំរបស់លោក ធនាគារវីង មានការរីកចម្រើនយ៉ាងខ្លាំងលើសេវាកម្មផលិតផលឌីជីថល Fintech និងទទួលបានប្រាក់ចំណេញសុទ្ធចំនួន​ ៤,១៩៤,៨៨២ ដុល្លារ ក្នុងឆ្នាំ២០២៣។ (នេះបើតាមរបាយការណ៍អនុម័តហិរញ្ញវត្ថុធនាគារវីងប្រចាំឆ្នាំ២០២៣)

 

យ៉ាងណាមិញធនាគារវីងបានក្លាយជាប្រព័ន្ធអេកូស៊ីស្ទឹមផ្នែកសេដ្ឋកិច្ច ដើរតួនាទីសំខាន់ជាចំណែកទីផ្សារអភិវឌ្ឍចរន្តសេដ្ឋកិច្ចនៅកម្ពុជា ដោយបច្ចុប្បន្ននេះ វីង មានសាខាចំនួន២៣, មានភ្នាក់ងារជាង ១១០០០ កន្លែង, ចូលរួមគាំទ្រអាជីវកម្មខ្នាតតូចនឹងមធ្យមជាង១៧០០០០, និងបានផ្តល់សេវាកម្មជាង១០០ ប្រភេទក្នុង App ធនាគារ វីង៕

 

Screenshot 2024 12 02 120137

 

 

អត្ថបទដោយ៖ ពីង ជូអេង 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia