គម្រោងរូបិប័ណ្ណBRICS គឺជាគំនិតផ្ដួចផ្ដើមដោយប្រទេសចំនួន៥ធំៗ មានប្រទេសរូស្ស៊ី ប្រទេសប្រេស៊ីល ប្រទេសចិន ប្រទេសឥណ្ឌានិងប្រទេសអាហ្វ្រិកខាងត្បូនក្នុងគោលបំណងធ្វើពាណិជ្ជកម្មអន្តរជាតិទូទាតឆ្លងព្រំដែនដោយមិនពឹងលើប្រាក់ដុល្លារអាមេរិក។
ជុំវិញរូបិយប័ណ្ណBRICS នេះដែរ លោក Donald Trump បានបង្ហោះលើហ្វេសប៊ុករបស់លោកថាគំនិតដែលប្រទេសជាសមជិក BRICS ចង់គេចចេញពីប្រាក់ដុល្លារគឺវាគ្មានផ្លូវនោះទេហើយក៏វាដល់ទីបញ្ចប់ផងដែរ។
លោកបានបន្តទៀតថាប្រទេសសមាជិកBRICS គ្មានថ្ងៃអាចបង្កើតរូបិប័ណ្ណថ្មីBRICS បានឡើយហើយក៏មិនអាចបង្កើតរូបិប័ណ្ណផ្សេងៗដើម្បីជំនួសប្រាក់ដុល្លារក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិបានដែរ។
ត្រង់នេះលោកបានសង្កត់ធ្ងន់ថាបើអាចបង្កើតរូបិប័ណ្ណថ្មីដើម្បីជំនួសប្រាក់ដុល្លារនោះប្រទេសទាំងនោះនឹងត្រូវប្រឈមនឹងការយកពន្ធនាំចូល១០០%ពីសហរដ្ឋអាមេរិកហើយក៏គ្មានវាសនាអាចនាំទំនិញមកលក់នៅទឹកដីរបស់សហរដ្ឋអាមេរិកដែរ៕