ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅផ្លូវល្បឿនលឿនទី២ សាងសង់ដល់ណាហើយ? ខណៈរដ្ឋទើបចេញបញ្ជាក់មុននេះ
Bunthoeun KoemAUGUST 18 2025346 views

គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សាងសង់បាន២០%ហើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១០១៣។

536272778 24716743461256449 8179222041452654261 N

ស្ពានខាងលើនេះត្រុវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សូមជម្រាបជូនថា ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)ជាប្រភេទស្ពានបេតុង ដោយស្ពាន និងផ្លូវក្បាលស្ពាន ប្រវែងសរុប ៣៧០០ម៉ែត្រ ,តួស្ពានប្រវែង ១៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែង ២១០០ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) ។ រយៈពេលសាងសង់ចំនួន៤៨ ខែ(គ្រោងបញ្ចប់អំឡុងឆ្នាំ២០២៨)៕

 

536267827 24716729827924479 1138227172974659401 N

536095451 24716817994582329 1860542529043828204 N

535331692 24716809211249874 5401083985478804535 N

 

ចាប់ផ្ដើមសង់ហើយ! ខណៈនេះជាគំរូប្លង់នៃស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋទ-ថ្មគរ) តម្លៃ ២៣០ លានដុល្លារ
Bunthoeun KoemDECEMBER 3 20242.6 K views

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីសូត្រមន្ដសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីដាក់គ្រឿងចក្រដំណើរការសាងសង់គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលមានទីតាំងស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាលហើយ ក្រោយគម្រោងនេះបានប្រកាសបើកការដ្ឋានសាងសង់កាលពីពេលកន្លងទៅ។​

 

468783393 891128839864778 7777412143702060134 N

 

តាមការបញ្ជាក់ពីក្រសួង គម្រោងស្ពានថ្មីនេះគឺជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន ២៣០ លានដុល្លារ។ ខណៈគម្រោងខាងលើត្រូវបានបើកការដ្ឋានសាងសង់ដំណាលគ្នានឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

 

Acb33fae 1d11 4d55 9952 E7bc51ea61f1

 

សូមជម្រាបថា នៅពេលលេចចេញជារូបរាង ស្ពានដ៏សំខាន់នេះនឹងមានតួនាទីនៅក្នុងការសម្រួលការធ្វើដំណើរពីផ្លូវក្រវាត់ក្រុងទី៣ ឆ្លងកាត់ទន្លេមេគង្គភ្ជាប់ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។ ហើយខាងក្រោមនេះ គឺជាគំរូបប្លង់នៃស្ពាន (ដីឥដ្ឋ-ថ្មគរ) សូមទស្សនាដូចតទៅ៖

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia