សោកស្តាយ! ប្រជាជនវៀតណាម និងថៃ ចាញ់បោកអស់លុយរាប់ម៉ឺ.ន$ ដោយសារក្បួនបោ.កទាំងនេះ
ធី ស្រីល័ក្ខDECEMBER 3 2024701 views

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានប្រជាជនជាច្រើនបានចាញ់បោកអស់លុយរាប់ម៉ឺនដុល្លារ ដោយសារតែពួកគាត់ឆាប់ជឿទុកចិត្តគេពេកទើបធ្វើឱ្យបាត់បង់លុយទទេរៗ ជាពិសេសនោះនៅក្នុងនោះក៏មានប្រជាជនថៃនិងវៀតណាម បានចាញ់បោកអស់លុយជាច្រើនផងដែរ។

 

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnamplus បានឲ្យដឹងថា មានជនឆបោកបានប្រើល្បិចឆបោកប្រជាជនវៀតណាមអស់១៦.២៣ពាន់លានដុល្លារដែលស្មើនឹង៣.៦%នៃទំហំសេដ្ឋកិច្ចវៀតណាមសរុបនេះ ។

 

នៅក្នុងការបោកប្រាស់នេះដែរ គឺមានបណ្ដាញសង្គមធំៗជាច្រើនដែលជនខិលខូចបានប្រើប្រាស់ក្នុងការឆបោក។ បើយោងតាមការស្ទង់មតិដែលមានប្រជាជនវៀតណាម១០៦៣នាក់ចូលរួម បានបង្ហាញឲ្យឃើញថាប្រជាជនវៀតណាម៧១%បានចាញ់បោកគេតាមរយៈFacebook និងGmail ហើយតាមTelegram២៨% តាមGoogle ១៣% និងតាមTik Tok ចំនួន១៣%ផងដែរ។

 

ប្រភពដដែលបានឲ្យដឹងការឆបោកតាមអនឡាញនេះមិនត្រឹមតែធ្វើឲ្យប្រជាជនវៀតណាមខាតបង់លុយនោះទេប៉ុន្ដែបានធ្វើឲ្យប៉ះពាល់ផ្លូវចិត្តពួកគាត់ជាខ្លាំងរហូតមានអ្នកខ្លះគិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯងខណៈជាមធ្យមក្នុងមនុស្សម្នាក់ចាញ់បោកគេអស់ប្រមាណជា១៧.៧លានដុង។

 

ជាមួយគ្នានោះដែរ បើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន The Bangkok Post បានឱ្យដឹងថា កន្លងទៅប៉ូលីសថៃបានទទួលពាក្យបណ្ដឹងទាក់ទងនឹងឧក្រិដ្ឋកម្មអនឡាញ ជាង១៦ ករណី ដែលបានធ្វើឱ្យជនរងគ្រោះទាំងអស់ខាតបង់ប្រាក់សរុប ប្រមាណជាង ២៧.៣ពាន់លានបាត។ មិនតែប៉ុណ្ណោះ មនុស្សរាប់សិបនាក់ត្រូវបានជនខិលខូចបោក ឱ្យផ្ទេរប្រាក់ទៅកាន់គណនីបញ្ឆោត ឬចុចតាមតំណលីង ដែលផ្ដល់ដោយជនបោកប្រាស់ដែលសំអាងខ្លួនថាជាមន្រ្តីមកពីភ្នាក់ងាររដ្ឋឬស្ថាប័នស្របច្បាប់ណាមួយ។

 

នៅក្នុងនោះដែរ រូបភាពនៃការបោកបញ្ឆោតមានច្រើនយ៉ាង ដែលជាទូទៅគេឃើញមានដូចជា ការខលតាមលេខទូរស័ព្ទ, ការចែកចាយតំណលីង, ការបង្កើតជាក្រុមវិនិយោគ, ការបង្កើតជាពាណិជ្ជកម្មអេឡិចត្រូនិច, ការបន្លំធ្វើជាធនាគារ ឬការលក់ក្លែងក្លាយជាដើម។

 

កាលពីឆ្នាំមុន មានការបោកប្រាស់មួយ ដែលយកការធ្វើដំណើរតាមផ្លូវអាកាសជានុយ ដោយមនុស្សរាប់រយនាក់បានទទួលសារមួយដែលផ្ដល់សំបុត្រយន្តហោះជារង្វានពី ក្រុមហ៊ុន Lion Air ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយរបស់ប្រទេសថៃ។

 

អ្នកបោកប្រាស់បានទាញយកទិន្នន័យផ្ទាល់ខ្លួនពីជនរងគ្រោះ និងដកប្រាក់ប្រហែល ១០លានបាតពីគណនីធនាគាររបស់គេ កាលពីថ្ងៃទី២៣ ខែមករា។ ក្នុងនោះករណីតែមួយនោះក៏មានជនរងគ្រោះ ៣នាក់ផ្សេងទៀត បានបាត់បង់លុយអ្នកម្នាក់ ១០ម៉ឺនដុល្លារផងដែរ។

 

ក្រុមហ៊ុន Thai Lion Air បានប្រកាសថា ខ្លួនបានរាយការណ៍ទៅកាន់ការិយាល័យស៊ើបអង្គេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណេត (CCIB) ហើយបានបានជូនដំណឹងដល់អាជ្ញាធរថា មានអ្នកប្រើប្រាស់ជាង ៣០០នាក់ត្រូវបានទទួលសារបោកបន្លំខាងលើនេះដូចៗគ្នា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia