ឈប់ធ្វើការ សល់លុយជាងកន្លះលាន$ ស្រ្តីរូបនេះប្រាប់រឿង៣ ដែលធ្វើឲ្យខ្លួនអាចចូលនិវត្តនត្រឹមវ័យ៣០ឆ្នាំ
Toeuy HongDECEMBER 4 2024898 views

 Purple គឺជាស្រ្តីវ័យក្មេងម្នាក់ដែលមិនបញ្ចេញឈ្មោះពិតប្រាកដនោះទេពោលគឺគាត់ជាbloger លាក់មុខម្នាក់ដែលរកចំណូលបានច្រើនរហូតធ្វើឲ្យគាត់អាចចូលនិវត្តនពីការងារជាមួយនឹងលុយ៥៤ម៉ឺនដុល្លារ។ ខាងក្រោមនេះគឺជារឿងសំខាន់ទាំង៣ដែល Purple បានអនុវត្តដែលធ្វើឲ្យគាត់អាចចូលនិវត្តទាំងវ័យក្មេងជាមួយនឹងលុយជាងកន្លះលានដុល្លារ។

 

. ផ្លាស់ប្ដូរការងារញឹកញាប់ដើម្បីបង្កើនចំណូល

 ពីមុនPurple ធ្លាប់ធ្វើការចំណូលប្រចាំឆ្នាំបាន៤៨០០០ដុល្លារប៉ុន្ដែមួយខែៗមិនសល់លុយសោះ។  ដោយសារមួយខែៗមិនសល់លុយសោះ នាងចាប់ផ្ដើមរកវិធីបង្កើនចំណូលហើយវិធីបង្កើនចំណូលរបស់នាងដែលល្អបំផុតគឺតាមរយៈការផ្លាស់ប្ដូរការងារញឹកញាប់( Job-hopping)។ 

 

នាងបានឲ្យដឹងថាតាមបទពិសោធន៍របស់នាង ការផ្លាស់ប្ដូរការងារញឹកញាប់គឺធ្វើឲ្យឡើងប្រាក់ខែច្រើនហើយឡើងតំណែងក៏លឿនផងដែរ ដែលធ្វើឲ្យចំណូលរបស់នាងកើនឡើងជាលំដាប់។

 

 នាងក៏បានចែករំលែកទៀតថាការធ្វើការស្មោះស្ម័គ្រយូរឆ្នាំជាមួយក្រុមហ៊ុនមួយពេលខ្លះយើងមិនបានផលតបស្នងដូចអ្វីដែលយើងបានលះបង់នោះទេ។ ដូច្នេះនាងតែងតែផ្លាស់ប្ដូរការងារដើម្បីចាប់ឱកាសការងារថ្មី បទពិសោធន៍ថ្មីហើយចំណូលកើន។

 

. កាត់ចំណាយ

 Purple ធ្លាប់រស់នៅក្នុងទីក្រុងNew York ដែលត្រូវចំណាយលុយអស់ច្រើននៅក្នុងការរស់នៅ។ បន្ទាប់មកនាងចាប់ផ្ដើមផ្លាស់ប្ដូរទីលំនៅដែលធ្វើឲ្យនាងអាចសន្សំសំចៃបានច្រើន កាត់ចំណាយបានច្រើនដែលធ្វើឲ្យនាងសល់លុយសម្រាប់សន្សំដើម្បីសម្រេចគោលដៅចូលនិវត្តរបស់នាង។

 

. វិនិយោគឲ្យបានឆាប់ ហើយវិនិយោគជាប្រចាំ

 Purple បានរៀនពីគំនិតវិនិយោគពីម្ដាយរបស់នាងដោយម្ដាយនាងប្រាក់ឲ្យនាងចុះឈ្មោះបង្កើតគម្រោងសន្សំត្រៀមចូលនិវត្តនដែលហៅថា401K ដែលជាគម្រោងសន្សំលុយទុកចូលនិវត្តដែលក្រុមហ៊ុនតែងតែបង្កើតសម្រាប់បុគ្គលិក។

Purple តែងតែដកលុយមកសន្សំនៅក្នុងគម្រោងសន្សំលុយសម្រាប់ចូលនិវត្តជានិច្ច ទោះជារកបានតិចឬច្រើនក៏ដោយហើយជាលទ្ធផលតាមយៈការវិនិយោគនិងសន្សំជាប្រចាំនេះជួយឲ្យនាងចូលនិវត្តនៅវ័យត្រឹមតែ៣០ឆ្នាំប៉ុណ្ណោះ។

 

 ការចាប់ផ្ដើមសន្សំនិងវិនិយោគឲ្យបានឆាប់គឺផ្ដល់ពេលវេលាឲ្យអ្នកបានច្រើនក្នុងការកសាងទ្រព្យសម្បត្តិតាមរយៈការប្រាក់ផ្គួប។ ឧទាហរណ៍បើអ្នកចាប់ផ្ដើមវិនិយោគ១០០ដុល្លារនៅអាយុឆ្នាំ២៥ជាមួយនឹងអត្រាផលចំណេញប្រចាំឆ្នាំ៨% នោះត្រឹមអាយុ៦៥ឆ្នាំលុយរបស់អ្នកនឹងកើនដល់៣៥ម៉ឺនដុល្លារ។ យ៉ាងណាមិញបើអ្នកចាប់ផ្ដើមវិនិយោគនៅអាយុ៥៣ឆ្នាំនៅត្រឹមអាយុ៦៥ឆ្នាំលុយអ្នកើនបានត្រឹមតែ១៥ម៉ឺនដុល្លារប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia