នៅក្នងលិខិតស្តីអំពីការផ្លាស់ប្តូរ កែសម្រួល របៀបរបបការងារ និងការបែងចែកការងាររបស់រាជរដ្ឋាភិបាល ចុះថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចែងថា ឧបនាយករដ្ឋមន្រ្តី៣រូប នឹងកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទី នៅពេលដែលនាយករដ្ឋមន្ដ្រីអវត្ដមាន។
១.ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី៖ ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ មានសិទ្ធិបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន និងទទួលបន្ទុក អនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
២. ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី៖ ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ,និងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
៣. ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី, ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តម ប្រាក់ សុខុន អវត្តមាន, ជួយ នាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេស ផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕
អត្ថបទដោយ៖ ពីង ជូអេង