ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានបង្កើតយុទ្ធនាការសប្បុរសធម៌ ដើម្បីកុមារកម្ពុជា និងចូលរួមលើកកំពស់វិស័យសុខាភិបាល នៅកម្ពុជា ដោយធ្វើការសហការជាមួយផ្សារទំនើបម៉ាក្រូ។
កម្មវិធីនេះ និងប្រព្រឹត្តធ្វើឡើងរយៈពេល៣ខែ ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលោកអ្នក គ្រាន់តែធ្វើការបញ្ជាទិញទឹកពិសា ហាយ-ធិច ចំណុះណាក៏បាន ពីផ្សារទំនើបម៉ាក្រូ នៅគ្រប់សាខាណា ដែលនៅជិតលោកអ្នកបំផុត ដូចជា ផ្សារទំនើបម៉ាក្រូសៀមរាប ផ្សារទំនើប ម៉ាក្រូជ្រោយចង្វា និងផ្សារទំនើបម៉ាក្រូសែនសុខ។
នៅបំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ រាល់ការជាវទឹក ពិសា ហាយ-ធិច របស់លោកអ្នក ពីផ្សារទំនើបម៉ាក្រូ ក្រុមហ៊ុននឹងធ្វើការបរិច្ចាគទឹកប្រាក់ ចំនួន៥% ទៅកាន់មន្ទីរពេទ្យកុមារ គន្ធបុប្ផាសៀមរាប។ អ្វីដែលកាន់តែពិសេសសម្រាប់អតិថិជន របស់ផ្សារទំនើបម៉ាក្រូ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ក៏មានកាដូ លើកទឹកចិត្ត ជូនផងដែរ ដល់ អតិថិជន ដែលមានតម្រូវការច្រើន ដោយគ្រាន់តែជាវទឹក បរិសុទ្ធ ហាយ-ធិច ចំនួន ១០កេស នឹងទទួលបានតុក្កតា Labubu ជាវត្ថុអនុស្សាវរីយ៍ ដ៏ស្រស់ស្អាតមួយភ្លាមៗ។ ដូចនេះសូមបងប្អូនទាំងអស់គ្នាចូលរួម ដើម្បីគាំពារនិងគាំទ្រ យុទ្ធនាការដើម្បីកុមារកម្ពុជា។
នៅថ្ងៃទី ២៩ និង ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទឹកពិសា ហាយ-ធិច បានឧបត្ថម្ភជូននូវទឹកបរិសុទ្ធ ចំនួន ៦៤០កេស ក្នុងនោះផ្តល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាសៀមរាប ចំនួន២០០កេស មន្ទីរពេទ្យកុមារអង្គរ ចំនួន២០០កេស និងបានផ្តល់ជូនចំនួន ២៤០ កេស បន្ថែមទៀតផងដែរ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋយើងដែលនាំបុត្រធីតា មកព្យាបាលជំងឺនៅមន្ទីរពេទ្យ។
ទឹកពិសា ហាយ-ធិច ដើម្បីសុខភាពរបស់យើង ទឹកពិសា ហាយ-ធិច ចូលរួមដើម្បីកុមារកម្ពុជា!
ទឹកពិសា ហាយ-ធិច ជាទឹកពិសា ដែលមានគុណភាពខ្ពស់ ត្រូវបានផលិត ចេញតាមស្តង់ដា បច្ចេកវិទ្យាអន្តរជាតិ (ISO 9001:2015) (ISO22000:2018) ដោយច្រោះសម្អាត និងសម្លាប់មេរោគ ដោយប្រព័ន្ធ SMART MICRO FILTER ជាបច្ចេកវិទ្យាចុងក្រោយរបស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។ ទឹកពិសាហាយ-ធិច ទទួលបានពានរង្វាន់ មេដាយមាសចំនួន ៣គ្រឿង រួមគ្នា ពីស្ថាប័នពិភពលោក Monde Selection ដែលជា World Selection of Water and Soft Drink 2024 នេះជាមោទកភាពដ៏អស្ចារ្យរបស់កូនខ្មែរយើង។
ទឹកពិសាហាយ-ធិច តែងតែយកចិត្តទុកដាក់ លើកត្តាគុណភាព និងសុវត្ថិភាព ផលិតផលជាចម្បង និងធ្វើ ការអភិវឌ្ឍដោយឥតឈប់ឈរតាំងពីឆ្នាំ២០០១ ដែលបានបង្កើតឡើងជាង 2ទសវត្សន៍មកហើយ៕