សិក្សានៅសាលា CamEd មានតម្រូវការការងារនៃជំនាញ គណនេយ្យនិងហិរញ្ញវត្ថុខ្ពស់
Daneth MechNOVEMBER 21 2024

ការជ្រើសរើសមុខជំនាញសិក្សាដែលត្រឹមត្រូវហើយមានរួមបញ្ចូលនូវជំនាញមានតម្រូវការខ្ពស់ សក្ដានុពលនៃការរកប្រាក់ចំណូល និងឱកាសការងារនៅគ្រប់វិស័យគឺមានសារៈសំខាន់សម្រាប់និស្សិតគ្រប់រូបដែលកំពុងត្រៀមសិក្សានៅសាកលវិទ្យាល័យ។ ដោយហេតុថាសេដ្ឋកិច្ច និងការវិនិយោគពីបណ្តាប្រទេសអន្តរជាតិនៅកម្ពុជាបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍ជាលំដាប់ ការសិក្សាបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុអាចជាផ្លូវឆ្ពោះទៅរកភាពជោគជ័យ។

 

លើសពីនេះ គ្រប់សហគ្រាសនាៗពឹងផ្អែកលើអ្នកជំនាញគណនេយ្យ និងហិរញ្ញវត្ថុដែលមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីធានាឱ្យអាជីវកម្មដំណើរការដោយរលូន។ ចាប់ពីការចាប់ផ្តើមអាជីវកម្មរហូតដល់សាជីវកម្មពហុជាតិពួកគេពឹងផ្អែកលើអ្នកជំនាញក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ធានាការអនុលោមភាព និងជំរុញកំណើន។ តម្រូវការជាប់លាប់នេះអាចធានានៅឱកាសការងារខ្ពស់សម្រាប់និស្សិតបញ្ចប់ការសិក្សាក្នុងជំនាញនេះ។

 

លើសពីនេះទៀតឱកាសការងារនៃអាជីពគណណេយ្យនិងហិរញ្ញវត្ថុគឺសឹងតែគ្មានដែនកំណត់។ និស្សិតបញ្ចប់ការសិក្សាអាចស្វែងរកតួនាទីដូចជា៖

  • គណនេយ្យករ៖ មានតួនាទីក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គ្រប់គ្រងសវនកម្ម និងធានាការអនុលោមតាមបទប្បញ្ញត្តិ។
  • អ្នកវិភាគហិរញ្ញវត្ថុ៖ មានតួនាទីក្នុងការជួយអាជីវកម្មធ្វើការសម្រេចចិត្តលើការវិនិយោគ និងការសម្រចចិត្តលើថវិការផ្សេងៗ។
  • អ្នកប្រឹក្សាពន្ធ៖ មានតួនាទីក្នុងការជួយអតិថិជន និងក្រុមហ៊ុនក្នុងការដោះស្រាយបញ្ហាពន្ធ។
  • ហិរញ្ញិកសាជីវកម្ម៖ មានតួនាទីក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងសាច់ប្រាក់ងាយស្រួលរបស់អង្គភាព។
  • សហគ្រិន៖ អាចប្រើប្រាស់ចំណេះដឹងគណណេយ្យនិងហិរញ្ញវត្ថុដើម្បីចាប់ផ្តើម និងទ្រទ្រង់អាជីវកម្មផ្ទាល់ខ្លួនរបស់គាត់។

មួយវិញទៀតដែរ ជំនាញដែលសិស្សទទួលបានគឺមិនជាក់លាក់សម្រាប់ឧស្សាហកម្មណាមួយទេ និសិ្សតអាចធ្វើការក្នុងវិស័យចម្រុះផ្សេងៗគ្នាដូចជា វិស័យបច្ចេកវិទ្យា វិស័យសុខាភិបាល វិស័យកម្សាន្ត និងរាជរដ្ឋាភិបាល។

មិនតែប៉ុណ្ណោះ អ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ តែងតែឡើងកាន់តួនាទីជាអ្នកដឹកនាំកំពូល។ នាយកប្រតិបត្តិ  ប្រធានផ្នែកហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងហិរញ្ញវត្ថុជាន់ខ្ពស់តែងតែចាប់ផ្តើមអាជីពរបស់ពួកគេក្នុងវិស័យទាំងនេះ ដោយសារពួកគេផ្តល់នូវចំណេះដឹងយ៉ាងស៊ីជម្រៅអំពីរបៀបដែលអាជីវកម្មដំណើរការ និងជួយជំរុញការរីកចម្រើនផ្នែកហិរញ្ញវត្ថុ។ ម៉្យាងវិញទៀត ស្វ័យប្រវត្តិកម្ម និង AI កំពុងផ្លាស់ប្តូរការដំណើរការនៃឧស្សាហកម្ម ប៉ុន្តែគណនេយ្យ និងហិរញ្ញវត្ថុនៅតែមានតម្រូវការខ្ពស់ និងមិនអាចជំនួសបាន។ ខណៈពេលដែលកិច្ចការមួយចំនួនត្រូវបានដំណើរការដោយស្វ័យប្រវត្តិ តម្រូវការសម្រាប់អ្នកជំនាញដែលអាចបកស្រាយនិងរៀបចំទិន្នន័យ ផ្តល់ដំបូន្មានជាយុទ្ធសាស្រ្ត និងធានាថាការអនុវត្តផ្នែកហិរញ្ញវត្ថុប្រកបដោយក្រមសីលធម៌នៅតែបន្តកើនឡើង។

ជាក់ស្តែង CamEd Business School គឺជាវិទ្យាស្ថានមួយដែលផ្ដល់ការបណ្ដុះបណ្ដាលខ្ពស់លើជំនាញគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងពាណិជ្ជកម្ម។ វិទ្យាស្ថានមានការទទួលស្គាល់ចម្បងលើគុណភាពអប់រំ គុណភាពនៃការបង្រៀន ជាលក្ខណៈអន្តរជាតិពីស្ថាប័នអ្នកវាយតម្លៃគុណភាពអប់រំ ACBSP នៃសហរដ្ឋអាមេរិក និងសមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស ហើយក៏មានការទទួលស្គាល់ពីសំណាក់ប្រទេសចំនួន ១៨៣ លើពិភពលោក។ អ្វីដែលរឹតតែពិសេសនោះ ចំពោះនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថាន នឹងទទួលបានសញ្ញាបត្រ២ ក្នុងពេលតែមួយ។ ចំពោះសាស្ត្រាចារ្យដែលបង្រៀននៅ  វិទ្យាស្ថាន CamEd Business School សុទ្ឋសឹងតែមកពីបណ្តាប្រទេសធំៗដូចជា អង់គ្លេស អាមេរិក និងសាំងហ្គាពួរ ជាដើម ដែលពួកគាត់សុទ្ធតែមានគរុកោសល្យក្នុងការបង្រៀនលំដាប់អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀនជាយូរឆ្នាំ ដោយទទទួលបានការវាយតម្លៃកម្រិតផ្កាយប្រាំ ពីស្ថាប័នវាយតម្លៃគុណភាពអប់រំ QS Stars នៃចក្រភពអង់គ្លេសផងដែរ ។

 

Photo 2024 11 21 14 42 50

 

បន្ថែមពីនេះទៅទៀត CamEd Business School មានការផ្តល់ជូនឱកាសអាហារូបករណ៏បន្ថែមចំនួន២៥​កន្លែងទៅលើ Academic Excellence Scholarship និង២៥កន្លែងទៅលើ Euclid Fund Scholarship សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យនិងហិរញ្ញវត្ថុ + សញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសផ្នែកគណនេយ្យ  CAT។ សិស្សានុសិស្សអាចធ្វើការចុះឈ្មោះនិងណាត់ថ្ងៃប្រឡងដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថាន CamEd Business School។  ចុះឈ្មោះឥឡូវនេះតាមរយៈ៖ https://web.cam-ed.com/beta/ba-register

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ ០៧០ ​៦៧៣​ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតាមតេឡេក្រាម ០៧៨​ ៥៦៦ ៦៦៨ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia