ហាងឆេងមាសប្រែប្រួល អ្នកជំនាញប្រាប់ពីសេណារីយ៉ូធំៗ២អាចនឹងកើតឡើងនៅខែក្រោយនេះ
Toeuy HongMAY 28 20251.7 K views

នៅមួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាតម្លៃហាងឆេងមាសមានការប្រែប្រួលចុះឡើងគួរឲ្យកត់សម្គាល់។ ជុំវិញហាងឆេងមាសប្រែប្រួលឡើងចុះ អ្នកជំនាញបានបង្ហើពីសេណារីយ៉ូធំៗចំនួន២ដែលអាចនឹងកើតឡើងនៅអំឡុងខែមិថុនាឆ្នាំ២០២៥ខាងមុខនេះដែលអ្នកវិនិយោគលើមាសគួរដឹង។

. មាសអាចនឹងធ្លាក់ចុះខ្លាំង

លោក Brett Elliott ប្រធានផ្នែកមាតិកានៃក្រុមហ៊ុនAPMEX បានលើកឡើងថាតម្លៃហាងឆេងមាសអាចនឹងធ្លាក់ចុះខ្លាំងប្រសិនបើធនាគារកណ្ដាល( Federal Reserve) របស់សហរដ្ឋអាមេរិកដំឡើងការប្រាក់ដុលល្លារ។

ត្រង់នេះលោកបានបញ្ជាក់ថាប្រសិនបើការដាក់ពន្ធនាំចូលរបស់រដ្ឋាភិបាលអាមេរិកធ្វើឲ្យអតិផរណាកើនឡើងហើយទីផ្សារការងារនៅតែខ្លាំងនោះ ធនាគារកណ្ដាលអាមេរិកនឹងដំឡើងការប្រាក់។ ការដំឡើងការប្រាក់នឹងធ្វើឲ្យមាសបាត់ភាពទាក់ទាញព្រោះមនុស្សនឹងលក់មាសចេញហើយទិញប្រាក់ដុល្លារព្រោះប្រាក់ដុល្លារនឹងមានការប្រាក់កាន់តែថ្លៃ។

. មាសអាចនឹងងើបឡើង

ប្រសិនបើទិន្នន័យសេដ្ឋកិច្ចអាមេរិកនៅខែមិថុនាឆ្នាំ២០២៥មិនសូវល្អឬចុះខ្សោយ ធនាគារកណ្ដាលអាមេរិកអាចនឹងទម្លាក់ការប្រាក់ឲ្យទាបដូច្នេះអាចធ្វើឲ្យតម្លៃហាងឆេងមាសចាប់ផ្ដើមហក់ឡើងវិញ។ ការប្រាក់ដុល្លារទាបតែងតែរុញឲ្យតម្លៃមាសកើនឡើង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia