ក្រុមហ៊ុន២ របស់ជប៉ុន នឹងចូលមកកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាដើម្បីនាំចេញទៅអឺរ៉ុបនិងប្រទេស៣នេះ
ធី ស្រីល័ក្ខJUNE 1 2023358 views

ក្រុមហ៊ុន MIRARTH HOLDINGS ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយដែលមកពីប្រទេសជប៉ុនដែលមានសមត្ថភាពលើការផលិតថាមពល និងថែរក្សាបរិស្ថាន បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Top Planning Japan លើវិស័យស្វាយចន្ទីកម្ពុជាដើម្បីពង្រឹងសមត្ថភាពផលិត និងធ្វើការនាំចេញទៅទីផ្សារជប៉ុន កូរ៉េ ចិន និងអ៊ឺរ៉ុបជាដើម។

យោងតាមការចេញផ្សាយដោយក្រសួងកសិកកម្មបានឱ្យដឹងថា ការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ នឹងបង្កើនសមត្ថភាពនៃការប្រមូលទិញគ្រាប់ចន្ទីស្រស់ពីកសិករ ក្នុងគោលបំណងកែច្នៃគ្រាប់ស្វាយចន្ទីដែលមានគុណភាពលេខ១សម្រាប់នាំចេញ រួមទាំងការកែច្នៃទៅលើសំបកគ្រាប់ចន្ទីជាប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ផងដែរ។

នៅក្នុងនោះដែរ លោកបណ្ឌិត ចាយ ជីម ជាប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបន្តដឹកនាំក្រុមការងារបច្ចេកទេសដើម្បីចូលរួមសម្របសម្រួលដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូជប៉ុន ដឹកនាំដោយលោក SHIMADA KAZUICHI ដែលជា CEO របស់ក្រុមហ៊ុន MIRARTH HOLDINGS មកកាន់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដើម្បីមើលបច្ចេកទេសខ្លះៗក្នុងការផលិតនេះសិប្បកម្មមួយនេះផងដែរ។

18

យ៉ាងណាមិញ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏នឹងបន្តចូលរួមជួយសម្របសម្រួលជាបច្ចេកទេសដល់ក្រុមហ៊ុន Top Planning Japan និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ លើការងារកិច្ចសន្យាផលិតកម្មកសិកម្ម ស្តង់ដារកែច្នៃ និងការវិភាគគុណភាព សុវត្ថិភាព ដើម្បីទទួលបានគ្រាប់ស្វាយចន្ទីប្រកបដោយគុណភាពខ្ពស់ លើកកម្ពស់ស្តង់ដារគុណភាព សុវត្ថិភាពសម្រាប់ការនាំចេញទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ៕

1920

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia