ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក្រុមហ៊ុន អាយជី អាណាចក្រថិក បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា
Daneth MechMAY 28 2025

5

3

ធនាគារ ប្រៃសណីយ៍កម្ពុជា និង ក្រុមហ៊ុន​អាយជី អាណាចក្រថិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នំាំ​២០២៥ នៅ​ស្នាក់​ការកណ្តាល​របស់​ធនាគារ ប្រៃសណីយ៍​កម្ពុជា។

កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យារបស់អាយជី អាណាចក្រថិក សម្រាប់ធនាគារប្រៃសណីយ៍កម្ពុជា ឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ព្រមទាំងពង្រីកកិច្ចសហការអភិវឌ្ឍន៍ និងអនុវត្តបច្ចេកវិទ្យាទំនើបៗស្របតាមទិសដៅយុទ្ធសាស្ត្រឌីជីថលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

 2

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារ​ប្រៃសណីយ៍ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយក្រុមហ៊ុនអាយជី អាណាចក្រថិក។ យើងជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកនូវការផ្លាស់ប្តូរជា​វិជ្ជមាន សម្រាប់​បច្ចេកវិទ្យា​ឌីជីថលរបស់​ធនាគារ ​ប្រៃសណីយ៍កម្ពុជា​ ដែលនេះ​នឹង​​កាន់​តែ​ផ្តល់​ភាព​ងាយស្រួល និង​សុវត្ថិភាព​ជូន​អតិថិជនរបស់​ធនាគារ​។»

4

លោក គឹម ពុធគីរី ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន អាយជី អាណាចក្រថិក បានលើកឡើងថា «អាយជី អាណាចក្រថិក ពិតជាមានមោទនភាព ដោយបានសហការជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលជាធនាគារពាណិជ្ជមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ និងសហការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាទំនើបៗ។»

6

កិច្ចព្រមព្រៀងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ ងាយស្រួល និងជាពិសេស  ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃ  វិស័យហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា  ដែលនឹងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជា។

គួរបញ្ជាក់​ផងដែរថា ក្រុមហ៊ុន​អាយជី អាណាចក្រថិក ជាបណ្តុំក្រុមហ៊ុនអភិវឌ្ឍ ដំឡើង និងផ្តល់សេវាគាំទ្រលើដំណោះស្រាយបច្ចេកវិទ្យា ដោយមានវត្តមាននៅទូទាំងមហាអនុតំបន់មេគង្គ។ ជាមួយនឹងក្រុមហ៊ុនដំបូង អាយឌាលីង ខនសាល់ធីង ដែលបានបង្កើតឡើងនៅឆ្នាំ២០១២ អាយជី អាណាចក្រថិក មានគ្រឹះជំនាញ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍ ដំឡើង និងផ្តល់សេវា     គាំទ្រលើដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងបានពង្រីក និងពង្រឹងសមត្ថភាពទៅក្នុងវិស័យ IoT ទីក្រុងឆ្លាតវៃ កាតឆ្លាតវៃ អត្តសញ្ញាណកម្មឌីជីថល ប្លុកឆេន កុំព្យូទ័រក្លោដ (Cloud Computing) មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខព័ត៌មាន (Security Operating Center)។

9

8

7

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia