ចង់ខ្លាំងភាសាអង់គ្លេស-ចិន កម្រិតដំបូង កុំភ្លេចចុះឈ្មោះរៀនកន្លែង១នេះ បង្រៀនគ្មានយកលុយសូម្បី១រៀល
ធី ស្រីល័ក្ខMAY 28 2025681 views

សម្រាប់អ្នកចង់រៀនភាសាអង់គ្លេសឬចិនបន្ថែម តែពុំមានលុយសម្រាប់បង់ថ្លៃសិក្សា ឬសិស្សានុសិស្សមួយចំនួនទៀត ដែលចង់រៀនភាសាជាមួយគ្រូជនជាតិដើមពេលនេះឱកាសល្អបាន ព្រោះមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center កំពុងប្រកាសបើកវគ្គបង្រៀនដោយឥតគិតផងដែរ។ 

សម្រាប់ការមកចុះឈ្មោះចូលរៀនផ្ទាល់នៅសាលាចំពោះភាសាអង់គ្លេសនិងភាសាចិន បងប្អូនអាចទៅចុះឈ្មោះចាប់ពីថ្ងៃអង្គារ ដល់សុក្រ នេះតទៅ ។ ចាប់ពីម៉ោង២ ដល់ម៉ោង៦ល្ងាច ដោយបងប្អូនចង់មកម៉ោងណាក៏បាន ។ ចំណែកការចុះឈ្មោះសាលាមិនមានត្រូវការឯកសារអ្វីនោះទេ។

២៧

គួរបញ្ជាក់ថា សម្រាប់ការរៀនភាសាចិន​និងភាសាអង់គ្លេសនេះដែរ គឺគេរៀនបានរយៈពេល១សប្តាហ៍ហើយ ប៉ុន្តែបងប្អូននៅតែអាចចុះឈ្មោះរៀនបានធម្មតា ហើយសម្រាប់ការចុះឈ្មោះចូលរៀនវិញគឺជិតផុតកំណត់ហើយដូច្នេះបងប្អូនសូមរួសរាន់ទៅចុះឈ្មោះបាននៅលើផ្សារស្ទឹងមានជ័យថ្មី ឬអាចសួរព័ត៌មានបន្ថែមតាមរយៈផេក មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បានផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia