រីករាយណាស់! ត្រឹមពេល១ខែ សមិទ្ធផលធំ ២ តម្លៃរាប់លាន$បានរះឡើងនៅរាជធានីភ្នំពេញ
Bunthoeun KoemAPRIL 29 20221.7 K views

គិតត្រឹមចុងខែ មីនា រហូតដល់ ចុងខែមេសា ឆ្នាំ២០២២ ពោលគឺមានរយៈពេល ១ ខែ សមិទ្ធផលធំៗចំនួន ២ បានលេចរូបរាងឡើងនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរាជរដ្ឋាភិបាលបានស្ថាបនារួចរាល់ និងដាក់ឲ្យពលរដ្ឋប្រើប្រាស់ផងដែរ។ ដែលសមិទ្ធផលធំៗទាំង ២ នោះរួមមាន៖

១ ស្ពានអាកាសនិង ផ្លូវក្រោមដីចោមចៅ

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ ស្ពាន និងផ្លូវក្រោមដីនេះត្រូវបានបើកដំណើរការសាងសង់ នៅថ្ងៃទី ២៩  ខែ មិថុនា ឆ្នាំ ២០១៨ ហើយបាន សាងសង់រួចជាស្ថាពរនិងដាក់ដំណើរការឱ្យប្រើប្រាស់ នៅថ្ងៃ ៣១ ខែមិនា ឆ្នាំ ២០២២ ខណៈទំហំទឹកប្រាក់ដែលត្រូវសាងសង់មានចំនួន ២២ លានដូល្លារ។ សូមបញ្ជាក់ផងដែរថាស្ពានអាការចោមចៅមាន ៣ ខ្សែរួមមាន៖

 ស្ពានទី១៖  ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ។

 ស្ពានទី២៖  បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ ។

ស្ពានទី៣៖  ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ ។

 ហើយសម្រាបផ្លូវក្រោមដីវិញមានចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ ចំណែកផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ចុងក្រោយ ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ។

276122587 2074516042730145 7111970282497826920 N

២  ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ខែមេសានេះថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ហើយពេលនេះស្ពានអាកាសថ្មើរជើងបានសាងសង់រួចរាល់ជាស្ថាពរ ១០០ % និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗនេះ។ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថា ស្ពានអាកាសថ្មើរជើងមួយនេះបានរំលងលើមហាវិថីធំៗ២ខ្សែនិងនៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។ គួរបញ្ជាក់ថា ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលា បឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាង សង់កាត់ទទឹងផ្លូវ ម៉ៅសេទុង ២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជា ក្រោម២ខ្សែដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិ ស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណា ក៏ដោយ៕

អត្ថបទដោយ៖ ឌឿក ស្រីនុត រតនៈ

278840412 2100100333505049 6383891070075931642 N

279171896 2100100336838382 6804379847049913004 N (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia