រដ្ឋបាលTrump រៀបចំបិទ Visa ចូលអាមេរិក សម្រាប់៤១ប្រទេស ក្នុងនោះកម្ពុជានៅក្រុមនេះ
Ping Chou EngMARCH 16 2025487 views

ទីភ្នាក់ងារសារព័ត៌មាន New York Time ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមីនា បានឱ្យដឹងថា រដ្ឋបាលនៃលោក Donald Trump កំពុងពិចារណាលើសេចក្តីព្រាងច្បាប់ហាមឃាត់និងរឹតបណ្តឹង ការធ្វើដំណើរចូលទឹកដីអាមេរិក សម្រាប់ពលរដ្ឋនៃប្រទេសចំនួន៤១ ចែកជាក្រុម៣ប្រភេទ។

 

សេចក្តីព្រាងច្បាប់បានរាយបញ្ជីឈ្មោះប្រទេសសរុបចំនួន ៤១ ចែកជាបីក្រុមដាច់ដោយឡែកពីគ្នា ដោយក្នុងនោះក៏មានកម្ពុជាផងដែរ។ សម្រាប់ប្រភេទក្រុមទីមួយពណ៌ក្រហមមានប្រទេសចំនួន១០ ដែលនឹងត្រូវកំណត់សម្រាប់ការបិទសិទ្ធិ ចេញចូលទិដ្ឋាការពេញលេញ។

 

ឯនៅក្រុមទីពីរស្ថិតក្នុងពណ៌ទឹកក្រូច មាន៥ប្រទេសដែលនឹងប្រឈមមុខនឹងការផ្អាកមួយផ្នែក​លើទិដ្ឋាការទេសចរណ៍ និស្សិតសិក្សា ក៏ដូចជាទិដ្ឋាការអន្តោប្រវេសន៍ផ្សេងទៀត ដោយមានករណីលើកលែងមួយចំនួនដូចជា អ្នកធ្វើដំណើរលក្ខណៈអាជីវកម្មជាដើម។

 

ក្នុងនោះក្រុមទីបីស្ថិតក្នុងពណ៌លឿន មាន២៦ប្រទេស រួមមានទាំងកម្ពុជាដែរ ដែលនឹងត្រូវបានពិចារណា​លើទិដ្ឋាការ យ៉ាងតិច៦០ថ្ងៃ។​

 

យ៉ាងណាមិញបើតាមប្រភពដដែលបានបញ្ជាក់ថាវិធានការនេះនៅមិនទាន់អនុម័តជាធរមាននៅឡើយទេ ពោលគឺអាចនៅមានការផ្លាស់ប្តូរនិងប្រែប្រួលបន្ថែមទៀត៕

 

អត្ថបទដោយ៖ ពីង​ ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia