រកបានប៉ុន្មានក៏មិនសល់! ប្រើស្នៀតសំងាត់៣នេះ ធានាឈប់ដាច់លុ.យ ហើយសល់ទ្រព្យលឿន
Kan DaraMARCH 17 202596 views

រកបាន ៥០០ដុល្លារ ក៏មិនគ្រប់ រកបាន ១០០០ដុល្លារ ក៏មិនសល់។ នេះជាជំងឺមហារីកហិរញ្ញវត្ថុមួយ ដែលពិបាកព្យាបាល ខណៈវាធ្វើឲ្យមនុស្សជាច្រើនរស់នៅដាច់យ៉ៃ ទោះខំរកប្រាក់ខ្លាំងក៏ដោយ។ ខាងក្រោម គឺជាស្នៀតសំងាត់ធំៗ៣ ធានាជួយឲ្យអ្នកឈប់ដាច់លុយ ហើយសល់ទ្រព្យលឿនទៀត៖

 

១/. ប្រើប្រាស់ច្បាប់ ៣០ថ្ងៃ៖ នៅពេលអ្នកចង់បានអ្វីមួយ ចាំបាច់ត្រូវប្រើប្រាស់ច្បាប់ ៣០ថ្ងៃ ដោយសរសេរវាចុះលើក្រដាសហើយទុករយៈពេល ៣០ថ្ងៃ ចាំទិញរបស់នោះ។ ការពន្យារពេលបែបនេះ វាជួយឲ្យយើងកាត់បន្ថយចំណង់ ហើយរង់ចាំកាន់តែយូរ ចំណង់កាន់តែថយចុះ។ ដូច្នេះអ្នកនឹងចំណាយលុយទៅលើរបស់ណាដែលពិតជាចាំបាច់សម្រាប់អ្នកប៉ុណ្ណោះ។

 

២/. ទម្លាប់ដក ១០% ជាប្រចាំខែសម្រាប់សន្សំមុនទូទាត់ការចំណាយ គួរដក ១០% នៃប្រាក់ចំណូលសរុប ដើម្បីដាក់ចូលទៅក្នុងកញ្ចប់សន្សំ។ ការសន្សំមិនអាចធ្វើឲ្យអ្នកក្លាយជាសេដ្ឋីទេ តែលុយដែលអ្នកបានសន្សំគឺជាគ្រាប់ពូជបណ្តុះលុយបន្ថែមទៀត តាមរយៈការវិនិយោគលើទ្រព្យដូចជា ភាគហ៊ុន អចលនទ្រព្យ អាជីវកម្ម ឬចងការប្រាក់ ហើយត្រូវប្រាកដថាអ្នកបានវិនិយោគប្រកបដោយចំណេះ និងកំណត់កម្រិតហានិភ័យបានត្រឹមត្រូវ។

 

/. សរសេរអ្វីដែលត្រូវទិញមុនទៅផ្សារអំឡុងពេលដើរផ្សារ អ្នកតែងមានអារម្មណ៍ចង់បាននេះចង់បាននោះ ប្រសិនបើអ្នកមិនសរសេរចុះក្នុងក្រដាស ហើយចេះតែដើរទិញតាមអារម្មណ៍ នោះអ្នកនឹងចំណាយលុយកាន់តែច្រើន។ ដូច្នេះ មុនពេលទៅផ្សារ ឬទិញអ្វីមួយអ្នកត្រូវសរសេរដាក់ក្នុងក្រដាសហើយសួរខ្លួនឯងថា តើវាសំខាន់ ឬចាំបាច់សម្រាប់អ្នកឬអត់។ គន្លឹះនេះអាចជួយឲ្យអ្នកសន្សំលុយបានច្រើនជាងមុនទ្វេរដង។

 

យ៉ាងណាមិញ ការចេះរកលុយគឺជាសមត្ថភាពមួយ ប៉ុន្តែការចាត់ចែងលុយគឺជាភាពឆ្លាតវៃដែលអ្នកត្រូវតែមាន ព្រោះថាបើអ្នកមិនចេះគ្រប់គ្រងលុយទេនោះ លុយនឹងគ្រប់គ្រងអ្នកទាំងស្រុងមិនខាន ហើយអ្នកនឹងគ្មានថ្ងៃស្គាល់ពាក្យសេរីភាពហិរញ្ញវត្ថុឡើយ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia